កិច្ចប្រជុំ AMM ៥២ -​ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ជប៉ុន

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី ១ ខែសីហាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន លោក Taro Kono បានអញ្ជើញធ្វើសហអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ជប៉ុន។
 កិច្ចប្រជុំ AMM  ៥២ -​ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ជប៉ុន - ảnh 1 កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ជប៉ុន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ AMM - 52 (រូបថត៖ TTXVN)

លោក Pham Binh Minh បានអបអរសារទរចំពោះការរីកចម្រើនជាវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងជប៉ុនក្នុងរយៈពេលកន្លងមក ដផុឈរលើសរសរទ្រូង“ ដៃគូដើម្បីសន្តិភាពនិងស្ថិរភាព ដើម្បីវិបុលភាព ដើម្បីគុណភាពនៃជីវភាពរស់នៅ និងពីបេះដូងទៅបេះដូង " ដែលក្នុងនោះមានការដឹកនាំរបស់ភាគីទាំងពីរតាម      រយៈសេចក្តីថ្លែងការណ៍រួមក្នុងឱកាសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងនៅឯកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី ២១ ដោយអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាជម្រុញទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយអាស៊ាន - ជប៉ុនផងដែរ។

            ចែករំលែកអំពីទស្សនៈនេះ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន និងជប៉ុនបានអបអរសារទរនិងវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់វៀតណាម ក្នុងនោះមានការធ្វើសហអធិបតីជាមួយជប៉ុនរៀបចំឡើង “ កិច្ចប្រជុំអាស៊ាន -     ជប៉ុន ដើម្បីវិបុលភាព និង“មហោស្រពតន្រ្តីអាស៊ាន - ជប៉ុន” នៅទីក្រុងហាណូយក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមទិវាអាស៊ាន - ជប៉ុនផងដែរ។

            ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស     វៀតណាម លោក Pham Binh Minh បានស្វាគមន៍ចំពោះសំលេងស្ថាបនាជាវិជ្ជមានរបស់ជប៉ុនចំពោះបញ្ហាពាក់ព័ន្ធនឹងសន្តិភាព សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់ ដោយមានបំណងចង់ឲ្យជប៉ុនបន្តការគាំទ្រចំពោះ គោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងរួមចំណែកក្នុងការកសាងតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព និងស្ថិរភាពដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ