កិច្ចប្រជុំ AMM 53៖ អាស៊ានមួយប្រកបដោយស្ថិរភាពស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសជាដៃគូ

(VOVWORLD) - បន្តរាល់កិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅថ្ងៃទី ១០ ខែកញ្ញាបានប្រព្រឹត្តទៅកិច្ចប្រជុំជាបន្តបន្ទាប់រវាងរដ្ឋមន្រ្តីអាស៊ាននិងដៃគូ ក្នុងនោះមានសហរដ្ឋអា មេរិក កាណាដា អូស្ត្រាលីនិង នូវែលសេឡង់។
កិច្ចប្រជុំ AMM 53៖ អាស៊ានមួយប្រកបដោយស្ថិរភាពស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសជាដៃគូ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - កាណាដា (រូបថត៖ VGP)

ជាមួយនឹងការអះអាងថា អាស៊ានមួយប្រកបដោយសន្តិភាព និងស្ថិរភាពគឺស្ថិតក្នុងគោលដៅរួម របស់បណ្តាប្រទេស ហើយប្រទេសដៃគូអាស៊ានបានប្រកាស ត្រៀមខ្លួនជាស្រេច ដើម្បីធានាដល់ការអនុវត្តគោលដៅនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ាន - អូស្ត្រាលី ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១០ ខែកញ្ញារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានបញ្ជាក់ជាថ្មីថា អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់អាស៊ាន ដោយដាក់អាស៊ានជាមជ្ឈភាពនៃយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក។

ចំណែកឯឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះ ក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងអះអាងថា នេះក៏ជាគោលដៅរួមរបស់បណ្តាប្រទេសក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ