កិច្ចប្រជុំ G20៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួប​ទ្វេភាគី​ជាមួយថ្នាក់ដឹកនាំពិភពលោក

(VOVWORLD) -នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសុទ្ធតែបានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយអបអរសាទរវៀតណាម ដែលក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណាត់ ២០២០ - ២០២១។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក៏បានសម្ដែងការគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ខាងមុខផងដែរ។

នាថ្ងៃទី ២៨ ខែមិថុនា នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋចិន  ប្រធានាធិបតីអាមេរិក ប្រធានាធិតីឈីលី នាយករដ្ឋមន្ត្រីឥណ្ឋា នាយករដ្ឋមន្ត្រីកាណាដា និងប្រធានគណកម្មការអឺរ៉ុបជាដើម។

នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសុទ្ធតែបានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយអបអរសាទរវៀតណាម ដែលក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណាត់ ២០២០ - ២០២១។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក៏បានសម្ដែងការគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ខាងមុខផងដែរ។

កិច្ចប្រជុំ G20៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  ជួប​ទ្វេភាគី​ជាមួយថ្នាក់ដឹកនាំពិភពលោក - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucជាមួយប្រធានរដ្ឋចិន លោក Xi Jinping

ដោយឡែក នៅក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នោះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងនូវការសន្យាជំរុញរាល់កិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបាន ព្រមទាំងឯកភាពគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំ G20៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  ជួប​ទ្វេភាគី​ជាមួយថ្នាក់ដឹកនាំពិភពលោក - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump

ចំណែកឯ នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump នោះ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរយ៉ាងបើកទូលាយ និងកសាងកិច្ចសហប្រតិបត្តិការដ៏សំខាន់ៗរវាងប្រទេសទាំងពីរ ដែលក្នុងនោះ មានវិស័យពាណិជ្ជកម្ម និងឋាមពល។ លោក Donal Trump បានអបអរសាទរ និងអះអាងនូវការគាំទ្រកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអំពីឋាមពល ហើយស្នើឲ្យភាគីទាំងពីរកសាងទំនាក់ទំនងពាណិជ្ជកម្មតុល្យភាព។

កិច្ចប្រជុំ G20៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  ជួប​ទ្វេភាគី​ជាមួយថ្នាក់ដឹកនាំពិភពលោក - ảnh 3  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker

ចំណែកឯ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker បានសង្កត់ធ្ងន់ថា នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ខាងមុខ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)។ លោកមានគោលបំណងថា ភាគីទាំងពីរបន្តខិតខំប្រឹងប្រែងជំរុញដល់សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះក្នុងឆ្នាំ២០១៩ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងសហគ្រាសនៃភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ