កិច្ចប្រជុំ WEF Tianjin សង្កត់ធ្ងន់លើ​តួនាទី​សហប្រតិបត្តិការ​ចំពោះ​បញ្ហា​ប្រឈមសកល

(VOVWORLD) - វេទិកាដាវ៉ូសរដូវក្ដៅលើកក្រោយនឹងប្រព្រឹត្តទៅនៅទីក្រុង Dalian (ភាគឦសានប្រទេសចិន)។
កិច្ចប្រជុំ WEF Tianjin សង្កត់ធ្ងន់លើ​តួនាទី​សហប្រតិបត្តិការ​ចំពោះ​បញ្ហា​ប្រឈមសកល - ảnh 1កិច្ចប្រជុំ WEF Tianjin (រូបថត៖ VNA)

នាថ្ងៃទី ២៩ វិច្ចិកានៅទីក្រុង Tianjin ប្រទេសចិន កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ អ្នកត្រួសត្រាយផ្លូវនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបិទបញ្ចប់ ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការចំពោះបញ្ហាប្រឈមសកល។ អញ្ជើញថ្លែងបិទកិច្ចប្រជុំ (ឬហៅថាវេទិកាដាវ៉ូសរដូវក្ដៅ) ប្រធាន WEF លោក Borge Brende បានសង្កត់ធ្ងន់ថានៅពេលដែលអស្ថិរភាពនៅលើពិភពលោកនៅតែប្រព្រឹត្តិទៅ ហើយប្រការដ៏សំខាន់បំផុតគឺការផ្សារភ្ជាប់។ ក្រៅពីនោះ លោកបានប្រកាសថា វេទិកាដាវ៉ូសរដូវក្ដៅលើកក្រោយនឹងប្រព្រឹត្តទៅនៅទីក្រុង Dalian (ភាគឦសានប្រទេសចិន)។ ក្នុងរយៈពេល ៣ ថ្ងៃ ប្រព្រឹត្តិទៅកិច្ចប្រជុំ ប្រតិភូជាង ១ ៥០០ នាក់ បានធ្វើការពិភាក្សាលើប្រធានបទជាច្រើនរួមមាន៖ បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរបៃតង និងការប្រែប្រូលអាកាសធាតុ។ កិច្ចប្រជុំលើកនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសកលដូចជា ការប្រែប្រួលអាកាសធាតុ  ហានិភ័យបំណុល កំណើនយឺតយ៉ាវ និង និងគម្លាតរវាងអ្នកមាននិងអ្នកក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ