កិច្ចពិភាក្សាការងារខ្ពស់រវាងវៀតណាម-បង់ក្លាដែស

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានបំពេញទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែសចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា។
កិច្ចពិភាក្សាការងារខ្ពស់រវាងវៀតណាម-បង់ក្លាដែស - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាទាំងពីរ។ (រូបថត៖ TTXVN)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅរដ្ឋសភាបង់ក្លាដែសក្នុងរដ្ឋធានី Dhaka នាព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោកប្រធានរដ្ឋសភា Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury។

ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗមួយចំនួន ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ លើវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងតាមរយៈកាណាលរដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; ជំរុញការអនុវត្តយន្តការទ្វេភាគីនានា ជាពិសេសគណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃថា បង់ក្លាដែស ជាទីផ្សារដ៏មានសក្តានុពល ដែលមានចំនួនប្រជាជនជិត ១៧០ លាននាក់ មានតម្រូវការប្រើប្រាស់ច្រើន ហើយមានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយវៀតណាម; ស្នើឱ្យបង់ក្លាដែសបន្តបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឲ្យវៀតណាមពង្រីកការនាំចេញទៅកាន់បង់ក្លាដែស ជាពិសេសផលិតផលប្រៀបខ្លាំងរបស់វៀតណាមដូចជា គ្រឿងយន្តកសិកម្ម វត្ថុធាតុដើម ទំនិញប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក កសិផល រុក្ខផល ជលផលកែច្នៃ; ស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាហារហាឡាល់។

មេដឹកនាំទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងយន្តការដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ មេដឹកនាំទាំងពីរចាត់ទុកថា ដោយសារតែ
វៀតណាមនិងបង់ក្លាដែសសុទ្ធតែជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ប្រទេសទាំងពីរនឹងមានឱកាសជាច្រើនដើម្បីផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានខ្លឹមសារអំពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សផងដែរ។

បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយក់គ្នាអំពីកិច្ចសហប្រតិបត្តិការដំបូង រវាងរដ្ឋសភាទាំងពីរ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ