កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាម និងរ៉ូម៉ានី

(VOVWORLD) - ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីនាពេលខាងមុខ។
កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាម និងរ៉ូម៉ានី - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានជំនួបចង្អៀតជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu។ រូបថត៖ Duong Giang/TTXVN

ទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion Marcel Ciolacu នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរ៉ូម៉ានីជាផ្លូវការចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមករា។ នាព្រឹកថ្ងៃទី ២២ មករា នៅរដ្ឋធានី Bucharest បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបសន្ទនាចង្អៀត និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion Marcel Ciolacu ។

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីនាពេលខាងមុខ។ អំពីកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត ភាគីទាំងពីរបានឯកភាពបន្តបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ដើម្បីបង្កើនការជឿទុកចិត្តខាងនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក ធ្វើជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាម និងរ៉ូម៉ានី - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu បានជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មានជាមួយសារព័ត៌មាន។ រូបថត៖ VGP/Nhat Bac

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា នេះជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី; ឯកភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ដែលសក្តិសមនឹងទំនាក់ទំនងនយោបាយ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យប្រពៃណី ដូចជាការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ កីឡា និងទេសចរណ៍ កម្លាំងពលកម្ម។ ទន្ទឹមនឹងនោះ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ។

នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា រួមចំណែកធានាសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជុំវិញពិភពលោក។ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងពីសារៈសំខាន់នៃការដោះស្រាយវិវាទដោយសន្តិវិធី ដោយមិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ ស្របតាមច្បាប់អន្តរជាតិ។ ក្រោយមកភាគីទាំងពីរបានរៀបចំសន្និសីទការសែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ