កិច្ចពិភាក្សាការងារយោធាជាន់ខ្ពស់ជាលើកដំបូងរវាងប្រទេសកូរ៉េទាំងពីរ ក្រោយរយៈពេលជាង ១០ ឆ្នាំ

(VOVWORLD) -នាថ្ងៃទី ១៤ មិថុនា ស.ប.ប.ក និងកូរ៉េត្បូងបានដំណើរការកិច្ចចរចាយោធាជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីវិធីបន្ធូរស្រាលភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះគឺជាកិច្ចចរចាយោធាជាន់ខ្ពស់ជាលើកដំបូងរវាងប្រទេសកូរ៉េទាំងពីរចាប់តាំងពី ខែធ្នូឆ្នាំ 2007 ។
កិច្ចពិភាក្សាការងារយោធាជាន់ខ្ពស់ជាលើកដំបូងរវាងប្រទេសកូរ៉េទាំងពីរ ក្រោយរយៈពេលជាង ១០ ឆ្នាំ  - ảnh 1
កិច្ចចរចាយោធាជាន់ខ្ពស់ រវាងស.ប.ប.ក និងកូរ៉េត្បូង 

ជំនួបចរចាពោលខាងលើត្រូវបានប្រារព្ធឡើងនៅភូមិឈប់បាញ់ Panmunjom ដែលស្ថិនៅភាគី ស.ប.ប.ក។ គណប្រតិភូកូរ៉េខាងត្បូងមានជិកចំនួន 5 រូប ដឹកនាំដោយឧត្តមសេនីយ៍ត្រី លោក Kim Do-gyun។ រីឯគណប្រតិភូកូរ៉េខាងជើងមានសមាជិកចំនួន 5 រូប ដឹកនាំដោយឧត្តមសេនីយ៍ទោ លោក An Ik-san។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មុននឹងជំនួបជំនួបចរចានេះ ឧត្តមសេនីយ៍ត្រីលោក Kim Do-gyun បានឲ្យដឹងថាភាគីទាំងពីរពិភាក្សាអំពីបញ្ហាមួយចំនួន ក្នុងនោះមានការបន្ធូស្រាលភាពតានតឹង រៀបចំកិច្ចប្រជុំយោធាថ្នាក់រដ្ឋមន្ត្រី ដូចជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom ដែលទទួលបានក្រោយពីកិច្ចប្រជុំកំពូលអន្តរកូរ៉េនាថ្ងៃទី ២៧ មេសាកន្លងទៅ។

នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ អាមេរិក និងកូរ៉េខាងត្បូងនឹងបញ្ឈប់រាល់ការធ្វើសមយុទ្ធរួម ដោយដាក់លក្ខខ័ណ្ឌថា៖ ភាគីអាមេរិក និងកូរ៉េខាងជើងអនុវត្តកិច្ចចរចាដោយសុច្ឆ័ន្ទៈ។ នៅលើគេហទំព័រ Twitter លោក Trump បានការពារសេចក្ដីប្រកាសរបស់ខ្លួនអំពីការបញ្ចប់ការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង។ លោក Trump បាននាំចេញសេចក្ដីប្រកាសនេះ ក្រោយពីជំនួបកំពូលរវាងលោក ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នៅសិង្ហបុរី។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានឲ្យដឹងថា៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គប្បីពិចារណាអំពីរាល់វិធានការលុបចោលបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក ក្រោយពីពេលប្រទេសនេះទទួលបានកិច្ចព្រមព្រៀងជាមួយអាមេរិកស្ដីពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ