កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ូដង់ខាងត្បូងចូលជាធរមានជាផ្លូវការ
(VOVWORLD) - កិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីនានានៅស៊ូដង់បានចូលជាធរមានជាផ្លូវការចាប់ពីវេលាម៉ោង០និង១នាទីថ្ងៃទី២៤ ធ្នូ តាមម៉ោងតំបន់។
នេះជាការខំប្រឹង ប្រែងថ្មីបំផុតសំដៅបញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈពេល៤ឆ្នាំកន្លងទៅ។ កិច្ចព្រមព្រៀង ឈប់បាញ់ពោលខាងលើត្រូវបានរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធមួយចំនួនចុះហត្ថលេខានាថ្ងៃទី២១ ធ្នូ ក្នុងក្របខ័ណ្ឌជំនួបចរចានៅរដ្ឋធានី Addis Ababa របស់ Ethiopia។ តាមឯកសារនេះ ភាគីទាំងអស់ត្រូវរក្សាទីតាំងដដែល បញ្ចប់ សកម្មភាពទាំងអស់ដែលអាចនាំទៅស្ថានការណ៍ប្រឈមមុខគ្នា ហើយដោះលែង ឈ្លើយសឹកនយោបាយក៏ដូចជានារីនិងកុមារដែលត្រូវចាប់ជំរិត៕