កិច្ចព្រមព្រៀងតភ្ជាប់ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត អាចបង្កើតជាកម្លាំងជំរុញដែលនាំមកនូវស្ថិរភាព និងផលប្រយោជន៍ដល់តំបន់
Ngoc Thach /អ្នកយកព័ត៌មាន VOV ប្រចាំអេហ្ស៊ីប -  
(VOVWORLD) - នេះជាការលើកឡើងនៅថ្ងៃទី ១៩ មីនា របស់ក្រសួងការបរទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានពណ៌នាកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ ដែលពាក់ព័ន្ធនឹងប្រទេសជិតខាង ហើយនឹងដើរតួយ៉ាងសំខាន់ក្នុងកិច្ចប្រជុំប្រមូលផ្តុំ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង (រូបថត៖ China Daily/Reuters) |
អ៊ីរ៉ង់សង្ឃឹមថា អនាគតនៃអាស៊ីខាងលិច និងតំបន់ឈូងសមុទ្រពែក ជាមួយនឹងទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ខ្លួន ធនធានថាមពលដ៏សម្បូរបែប ទ្រព្យសម្បត្តិធម្មជាតិ និងធនធានហិរញ្ញវត្ថុដ៏បរិបូរណ៍ នឹងនាំមកនូវភាពរុងរឿងដល់ប្រជាជនក្នុងតំបន់។
លោក Nasser Kanaani បាននិយាយថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ត្រូវដោះស្រាយភាពខុសគ្នា និងបញ្ហាដែលមានស្រាប់ ដើម្បីជាប្រយោជន៍នៃភាគីនីមួយៗ តាមរយៈការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសមូហភាព ហើយក្នុងពេលជាមួយគ្នានេះ ធ្វើការរួមគ្នាប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខ៕
Ngoc Thach /អ្នកយកព័ត៌មាន VOV ប្រចាំអេហ្ស៊ីប