កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង P5+1 និងអ៊ីរ៉ង់បានពន្យាដល់ថ្ងៃ១៣កក្កដា

(VOVworld)-អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និង
អាល្លឺម៉ង់) បានព្រមព្រៀងដាក់កាលកំណត់ថ្មីដល់ថ្ងៃទី១៣កក្កដា ដើម្បីអាច សម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះជា លើកទី៣ក្នុង២សប្តាហ៍កន្លងទៅ ភាគីនានាបានសម្រេចពន្យាកិច្ចចរចារ ខណៈ ដែលតេហេរ៉ង់បានចោទប្រកាន់មហាអំណាចលោកខាងលិច មានចេតនាដាក់
ចេញឧបស័គ្គ ថ្មី។ ក្រោយបណ្តាកិច្ចចរចានាយប់ថ្ងៃទី១០កក្កដា ភាគីនានាសុទ្ធ
តែទទួលស្គាល់​ថា ទទួលបានវឌ្ឍនភាព ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអង់គ្លេស Philip
Hammond សារ ភាពថា ដំណើរការចរចារនៅយឺតយ៉ាវណាស់។ រីឯខ្លួនវិញ រដ្ឋមន្ត្រី
ការបទេស អាមេរិក John Kerry បានអះអាងនូវគោលជំហ ប្តេជ្ញារបស់អាមេរិក
គឺខំប្រឹង ប្រែងចរចារ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ