កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit មិនត្រូវបង្កអន្តរាយដល់ទីផ្សាររបស់អឺរ៉ុបរួមទេ

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានព្រមានថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយក្រោយ Brexit ជាមួយអង់គ្លេស នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើឱ្យខូចខាតដល់ទីផ្សារអឺរ៉ុបរូមទេ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit មិនត្រូវបង្កអន្តរាយដល់ទីផ្សាររបស់អឺរ៉ុបរួមទេ - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen  (រូបថត៖ THX/TTXVN)

ថ្លែងនៅឯសភាអឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា EU នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ប៉ុន្តែលោកស្រីបានព្រមានថា ទីក្រុងឡុងដ៍ ត្រូវតែយល់ព្រមនឹងច្បាប់ពាណិជ្ជកម្មប្រកបដោយសមភាព។

លោកស្រីក៏បានបញ្ជាក់ថារាល់កិច្ចព្រមព្រៀង ដែលសម្រេចបានរវាងភាគីទាំងពីរ មិនត្រូវបង្កមហន្តរាយដល់ទីផ្សារអឺរ៉ុបរួម ដែលត្រូវបានគេចាត់ទុកថាជា“ ទ្វារការពារ” ដើម្បីភាពរុងរឿងនិងភាពសម្បូ រធូរធាររបស់ទ្វីបនេះឡើយ។

យោងតាមប្រធាន EC បានឲ្យដឹងថា នាបច្ចុប្បន្ន មានពេលតិចតួចណាស់សម្រាប់ភាគីទាំងពីរធ្វើការពិភាក្សានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ មុនពេលអង់គ្លេសចាកចេញពីទីផ្សារអឺរ៉ុបរួមជាផ្លូវការនៅថ្ងៃទី ១ ខែ   មករាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ