កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយរុស្ស៊ីនបើកចេញយថាទស្សដ៏ល្អប្រសើសំរាប់អ៊ុយក្រែន

កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយរុស្ស៊ីនបើកចេញយថាទស្សដ៏ល្អប្រសើសំរាប់អ៊ុយក្រែន - ảnh 1
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykola Azarov (Image: Vietnam+)

(VOVworld) – កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយរុស្ស៊ីបានបើកចេញ យថាទស្សដ៏ល្អប្រសើសំរាប់អ៊ុយក្រែន។ នេះគឺជាសេចក្តីថ្លែងការរបស់នាយក
រដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykola Azarov ដែលត្រូវបាននាំចេញក្នុងសម័យប្រជុំ​
រដ្ឋាភិបាល នាថ្ងៃទី ១៨ ធ្នូ។ លោក Azarov បានសង្កត់ធ្ងន់ថា៖ ការចុះហត្ថលេខា លើបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយរុស្ស៊ីគឺជាព្រឹត្តិការណ៍ប្រវត្តិ
សាស្ត្រ។ អាស្រ័យដោយកញ្ចប់ឯកសារសហប្រតិបត្តិការនេះ ខឿនសេដ្ឋកិច្ច
របស់ អ៊ុយក្រែនបានរូចផុតពីវិបត្តិនិងបើកចេញយថាទស្សស្ថិរភាពស្ថានភាពក្នុង
ប្រទេស។ ជាពិសេស ថវិការរដ្ឋឆ្នាំ ២០១៤ របស់អ៊ុយក្រែនក៏ត្រូវបានអនុម័ត
ក្នុងនោះ បណ្ដាកម្មវិធីសង្គមអាហារូបករណ៍សំរាប់និសិ្សត ការបង្កើនបៀវត្សរ៍
ប្រាក់ខែឲ្យកម្មាភិបាលក្នុងមណ្ឌលរដ្ឋត្រូវបានផ្តល់អាទិភាពជួរមុខ។ ទន្ទឹមនឹង
នោះ អ៊ុយក្រែននិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ចំនួន ១៤ ក្នុងនោះមានកិច្ចព្រមព្រៀងស្តីអំពីការលក់ឧស្ម័ន្ធឲ្យអ៊ុយក្រែនរបស់
សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Gazprom របស់រុស្ស៊ី។

ក្នុងព្រឹត្តិការទាក់ទនមួយទៀត រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Sergei Lavrov បានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចដែលបានដាក់សម្ពាធទៅលើ
អ៊ុយក្រែនត្រូវជ្រើសរើស​ទំនាក់ទំនងជិតស្និតជាងជាមួយសហភាពអឺរ៉ុបដោយ
មិនអើពើដល់ការដែល Kiev បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិប
ត្តិការជាមួយមូស្គូរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ