កិច្ចព្រមព្រៀង BSA រវាងអាមេរិកនិងអាប់ហ្គានីស្ថានឹងត្រូវបានចុះហត្ថលេខានាសប្តាហ៍ខាងមុខ
|
កិច្ចព្រមព្រៀង BSA រវាងអាមេរិកនិងអាប់ហ្គានីស្ថានឹងត្រូវបានចុះហត្ថលេខានាសប្តាហ៍ខាងមុខ (Image: VNA) |
(VOVworld) – វ៉ាស៊ីងតោនសង្ឃឹមថា៖ កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA) រវាង អាមេរិកនិងអាប់ហ្គានីស្ថានឹងត្រូវបានចុះហត្ថលេខានាសប្តាហ៍ខាងមុខ បន្ទាប់ពី ប្រធានាធិបតីរបស់អាប់ហ្គានីស្ថាន លោក Ashraf Ghani ដំណើរការពិធីសច្ចាប្រណិ
ធាន នាថ្ងៃទី ២៩ កញ្ញា ខាងមុខ។
មន្ត្រីជាន់ខ្ពស់មិនបញ្ចេញឈ្មោះមួយរូបរបស់ក្រសួងការបរទេសអាមេរិកបាន
បញ្ជាក់ថា៖ ដំណើរការចរចារ BSA ត្រូវបានសម្រេចនិងភាគីនានាមិនចង់ផ្លាស់
ប្តូរបណ្ដាខ្លឹមសារដែលបានឯកភាពទេ។ មន្ត្រីនោះក៏បាន ឲ្យដឹងថែមទៀតថា៖ កិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលសម្ព័ន្ធភាពថ្មីនៅអាប់ហ្គានីស្ថានគឺជាសញ្ញា
សកម្មសំរាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ។ ការចុះហត្ថ
លេខាលើ BSA នឹងអនុញ្ញាតឲ្យកងទ័ពរបស់ NATO បន្តមានវត្តមាននៅ
អាប់ហ្គានីស្ថានក្រោយឆ្នាំ ២០១៤។ នេះគឺជាការសាកល្បងធំបំផុតចំពោះ
រដ្ឋាភិបាលថ្មីរបស់អាប់ហ្គានីស្ថាន៕