កិច្ចព្រមព្រៀង EVFTA នឹងបង្កើតកម្លាំងចលករថ្មី ដើម្បីវៀតណាម និង EU ឆ្លៀតយកសក្តានុភាព

(VOVWORLD) -លោកស្រីប្រធានរដ្ឋសភាក៏មានជំនឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱកាសវិនិយោក និងធ្វើអាជីវកម្មជាច្រើន សម្រាប់សហគមសហគ្រាស និងប្រជាជននៃភាគីទាំងពីរ។
កិច្ចព្រមព្រៀង EVFTA នឹងបង្កើតកម្លាំងចលករថ្មី ដើម្បីវៀតណាម និង EU ឆ្លៀតយកសក្តានុភាព - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និង  ប្រធានគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប (EP)លោក Bernd Lange

កិច្ចព្រមព្រៀង EVFTA នឹងបង្កើតឡើងកម្លាំងចលករថ្មី ដើម្បីវៀតណាម និង EU ឆ្លៀតយកសក្តានុភាពនៃកិច្ចសហប្រតិបត្តិការជាអតិបរមា។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប (EP)លោក Bernd Lange នាថ្ងៃទី ២៦ កក្កដា។ លោកស្រីប្រធានរដ្ឋសភាក៏មានជំនឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱកាសវិនិយោក និងធ្វើអាជីវកម្មជាច្រើន សម្រាប់សហគមសហគ្រាស និងប្រជាជននៃភាគីទាំងពីរ។

លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមគោរពទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ EU ជាពិសេសគឺលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នាបច្ចុប្បន្ន វៀតណាមនិង EU កំពុងចរចា ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។ វៀតណាមមានគោលបំណងថា គណកម្មាធិការពាណិជ្ជកម្មអន្តរជាតិនឹងគាំទ្រ ដើម្បី EVFTA ត្រូវបានចុះហត្ថលេខា និងឲ្យសច្ចាប័នឲ្យបានឆាប់ៗ។ វៀតណាមជានិច្ចកាលផ្ទៀងស្ដាប់រាល់ការផ្ដល់មតិរបស់អ្នកតាក់តែងគោលនយោបាយសេដ្ឋកិច្ច និងសហគ្រាស់អឺរ៉ុប ដើម្បី EVFTA ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពបំផុត ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ