កិច្ចសន្ទនាការពារជាតិរួមចំណែកលើកកំពស់ឋានៈ និងតួនាទីនៃប្រទេសជាតិ
(VOVWORLD) -វៀតណាមបានចូលរួមយ៉ាងសកម្មទៅក្នុងរាល់សកម្មភាពពហុភាគីអន្តរជាតិ និងតំបន់ រួមចំណែកលើកកំពស់ឋានៈ និងតួនាទីនៃប្រទេសជាតិ និងកងទ័ពលើឆាកអន្តរជាតិ ដូចជាកិច្ចសន្ទនា Shangri La លើកទី ១៨ កិច្ចប្រជុំសន្តិសុខអន្តរជាតិទីក្រុង ម៉ូស្គូលើកទី ៨ និងបញ្ជូនកងពេទ្យកម្រិត ២ លេខ ២ ទៅកាន់ស៊ូដង់ខាងត្បូង ជំនួសឲ្យ កងពេទ្យកម្រិត២ លេខ ១ ជាដើម។
លោកឧត្តមសេនីយ៍ឯក Nguyễn Chí Vịnh (រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការពារជាតិវៀតណាមបានរៀបចំសិក្ខាលាបូកសរុបការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសក្នុងឆមាសទី ១ ឆ្នាំ ២០១៩។ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីត្រូវបានក្រសួងការពារជាតិអនុវត្តន៍ដោយព្រមៗគ្នា ស្របតាមគោលមាគ៌ា និងគោលជំហរធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនេះ វៀតណាមបានចូលរួមយ៉ាងសកម្មទៅក្នុងរាល់សកម្មភាពពហុភាគីអន្តរជាតិ និងតំបន់ រួមចំណែកលើកកំពស់ឋានៈ និងតួនាទីនៃប្រទេសជាតិ និងកងទ័ពលើឆាកអន្តរជាតិ ដូចជាកិច្ចសន្ទនា Shangri La លើកទី ១៨ កិច្ចប្រជុំសន្តិសុខអន្តរជាតិទីក្រុង ម៉ូស្គូលើកទី ៨ និងបញ្ជូនកងពេទ្យកម្រិត ២ លេខ ២ ទៅកាន់ស៊ូដង់ខាងត្បូង ជំនួសឲ្យ កងពេទ្យកម្រិត២ លេខ ១ ជាដើម។
ក្នុងឆមាសទី ២ ឆ្នាំ២០១៩ ក្រសួងការពារជាតិបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគិជាមួយបណ្ដាប្រទេស ដែលក្នុងនោះផ្ដោតសំខាន់ទៅលើវិស័យសហប្រតិបត្តិសមស្របនឹងសមត្ថភាពរបស់វៀតណាម ដូចជា៖ កិច្ចសន្ទនា ការពិគ្រោះយោបល់គោលនយោបាយការពារជាតិ ជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម ជួយសង្គ្រោះមហន្តរាយ ចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម៕