កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់លើកទី ៣

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ធ្នូ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោក Andrew Bridgman អគ្គលេខាធិការក្រសួងការពារជាតិនូវែលសេឡង់ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់លើកទី ៣ តាមប្រព័ន្ធវីដេអូ។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - នូវែលសេឡង់លើកទី ៣ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនាតាមប្រព័នុ្ធវីដេអូនេះ (រូបថត៖ qdnd.vn)

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានវាយតម្លៃថាកិច្ចសហប្រតិបត្តិការការពារជាតិនៅតែមានសក្តានុពល និងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍ ជាពិសេសនៅពេលដែលប្រទេសទាំងពីរក្លាយជាដៃគូយុទ្ធសាស្ត្រ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សានិងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ        អាស៊ាន ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន ក៏ដូចជាបណ្តាប្រទេសដៃគូផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិនូវែលសេឡង់ លោក Andrew Bridgman បានសង្កត់ធ្ងន់នូវការគាំទ្ររបស់នូវែលសេឡង់ចំពោះតួនាទីស្នូលរបស់អាស៊ាន និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនិងការរួមចំណែករបស់ វៀតណាមចំពោះតំបន់ក្នុងរយៈពេលកន្លងមក។

ពាក់ព័ន្ធនឹងស្ថានភាពពិភពលោកនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើការយល់ដឹងរួម ស្តីពីគោលការណ៍គោរពច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើឬគំរាមកំហែងប្រើកម្លាំងហិង្សា។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏ជឿជាក់ថាមានតែកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិភពលោកអាចរួមគ្នាជំនះពុះពារនិងស្តាសេដ្ឋកិច្ចឡើងវិញជាបណ្តើរក្រោយពីវិបត្តិជំងឺរាតត្បាតសកលផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ