កិច្ចសន្ទនាគោលនយោបាយ “ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩”

(VOVWORLD) - នាថ្ងៃទី ២៨ កុម្ភៈ សម្ព័ន្ធសមាគមន៍នារីវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការប្រគល់សិទ្ធិជូនស្ត្រី (UN Women) បានបើកកិច្ចសន្ទនាគោលនយោបាយស្ដីពី “ការជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ីឡើងវិញ បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅទីក្រុងហាណូយ។ 
កិច្ចសន្ទនាគោលនយោបាយ “ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩” - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយ (រូបថត៖ VNA)

ការសន្ទនាគោលនយោបាយគឺជាព្រឹត្តិការណ៍ដំបូងក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២២ ដែលរៀបចំដោយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដោយប្រធានបទ “សមភាពថ្ងៃនេះ ដើម្បីអនាគតប្រកបដោយចីរភាព”។ ប្រតិភូជាង ១០០ នាក់មកពីខេត្ត ក្រុងនានានៅទូទាំងប្រទេសបានចូលរួមព្រឹត្តិការណ៍នេះតាមអនឡាញ ហើយលើកសំណួរជាច្រើនដល់ភ្ញៀវកិត្តិយសអំពីការលំបាក និងបញ្ហាប្រឈមរបស់ស្រ្តីក្នុងដំណើរការអភិវឌ្ឍរបររកស៊ីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដូចជា លទ្ធភាពទទួលបានបច្ចេកទេស និងបច្ចេកវិទ្យាក្នុងផលិតកម្ម កែច្នៃ និងការបញ្ចេញលក់ផលិតផលកសិកម្មលទ្ធភាពទទួលបានដើមទុនដើម្បីវិនិយោគលើបច្ចេកវិទ្យា និងគ្រឿងយន្តសម្រាប់សហគ្រាស សហករណ៍របស់ស្ត្រី កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារបៃតងសម្រាប់ស្ត្រី គោលនយោបាយ និងកម្មវិធីស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។ លទ្ធផលក្នុងការពិភាក្សានៃកិច្ចសន្ទនានឹងរួមចំណែកលើកកំពស់សំណើរគោលនយោបាយជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាមនាពេលខាងមុខ ជាពិសេសក្នុងបរិបទស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ