កិច្ចសន្ទនាគោលនយោបាយ - សន្តិសុខ - ការពារជាតិរវាងវៀតណាមនិងសហរដ្ឋអាមេរិកលើកទី ១០
(VOVWORLD) -ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរបានអះអាងអំពីការជំរុញថែមទៀតលើវិស័យសហប្រតិបត្តិការតាមរយៈបណ្ដាវិធានការជាក់ស្ដែង។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចសន្ទនាគោលនយោបាយ - សន្តិសុខ - ការពារជាតិលើកទី ១១ នៅទីក្រុងហាណូយនាឆ្នាំ ២០២០ ខាងមុខ។
អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិសហរដ្ឋអាមេរិក លោកស្រី Andrea Thompson |
នាថ្ងៃទី ២៥ ខែមិនា អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិសហរដ្ឋអាមេរិក លោកស្រី Andrea Thompson បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយ - សន្តិសុខ - ការពារជាតិប្រចាំឆ្នាំលើកទី ១០ នៅវ៉ាស៊ីនតោនឌីស៊ីនៃ សហរដ្ឋអាមេរិក។
នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញ និងរួមសហការត្រៀមរៀបចំឲ្យសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ បន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាមអនុស្សារណៈសហប្រតិបត្តិការការពារជាតិវៀតណាម - អាមេរិក ឆ្នាំ ២០១១ និងសេចក្ដីប្រកាសចក្ខុវិស័យសហប្រតិបត្តការការពារជាតិឆ្នាំ២០១៥ លើគ្រប់រវិស័យដូចជា៖ សន្តិសុខសមុទ្រ ការរាវរកបោះសម្អាតគ្រប់បែកមីន គ្រឿងផ្ទុះ និងការចាប់ផ្ដើមគម្រោងបោះសម្អាត ជាតិគីពុលនៅព្រលានយន្តហោះ Bien Hoa ឲ្យឆាប់ៗជាដើម។ ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរបានអះអាងអំពីការជំរុញថែមទៀតលើវិស័យសហប្រតិបត្តិការតាមរយៈបណ្ដាវិធានការជាក់ស្ដែង។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចសន្ទនាគោលនយោបាយ - សន្តិសុខ - ការពារជាតិលើកទី ១១ នៅទីក្រុងហាណូយនាឆ្នាំ ២០២០ ខាងមុខ។
ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិ និងតំបន់ផ្សេងៗទៀត ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ សហរដ្ឋអាមេរិកបានអះអាងសារជាថ្មីនូវការសន្យាយ៉ាងខ្លាំងក្លា សំដៅធានាតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកចំហ ហើយអំពាវនាវដល់បណ្ដាភាគីទាក់ទិននានាអនុវត្តន៍ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងប្រកបដោយប្រសិទ្ធភាព ឆ្នោះទៅការសុក្រឹត្យក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព៕