កិច្ចសន្ទនាជំរុញការយល់ដឹងអំពីសមភាពភេទនៅវៀតណាម

(VOVworld) - នារសៀលថ្ងៃទី២២ វិច្ឆិកា​ នៅទីក្រុងហាណូយ ស្ថាប័នអ.ស.ប
ទទួលបន្ទុកសមភាពភេទនិងប្រគល់សិទ្ធិជូននារី (UN Women) ប្រចាំវៀតណាម បាន
រៀបចំកិច្ចសន្ទនាអំពី “អនុសញ្ញារបស់អ.ស.បស្ដីអំពីការលុបចោលគ្រប់រូបភាពនៃ
ការរើសអើងចំពោះនារី” (CEDAW)។នៅទីនេះ លោកស្រី Shoko Ishikawa ប្រធាន
តំណាង UN Women ប្រចាំវៀតណាម អះអាងថា វៀតណាម បានចូលរួមយ៉ាង
សកម្មក្នុងសន្ធិសញ្ញា CEDAW ហើយសហការយ៉ាងល្អជាមួយ UN Women ក្នុង
ដំណើរការជំរុញសមភាពភេទ ការពារសិទ្ធិរបស់នារីនិងកុមារី។
រីឯខ្លួនវិញ អនុប្រធាននាយកដ្ឋានសមភាពភេទ ចំណុះក្រសួងការងារ យុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Hoang Thi Thu Huyen បានឲ្យដឹងថា រដ្ឋា
ភិបាលវៀតណាមកំពុងកសាងយ៉ាងសកម្មនូវផែនការធ្វើសកម្មភាពសំដៅ អនុវត្តន៍
ការណែនាំរបស់គណៈកម្មការសន្ធិសញ្ញារបស់អ.ស.បស្ដីអំពីការលុប ចោលគ្រប់
រូបភាពនៃការរើសអើងចំពោះនារី។ក្រោយពីនាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តនោះ
​ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងចេញផ្សាយឯកសារ ណែនាំ
អនុវត្តន៍ផែនការធ្វើសកម្មភាព ព្រមទាំងឃ្លាំមើលការអនុវត្តន៍អនុសញ្ញា CEDAW
ពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ