កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់របស់នាយករដ្ឋមន្រ្តីជាមួយសមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម

(VOVWORLD) - បណ្ដាតំណាងបានពិភាក្សាអំពីប្រធានបទស្នូលចំនួន៣នោះគឺ៖ការ សាកល្បងក្នុងការជ្រៀតចូលទីផ្សារវៀតណាមចំពោះទំនិញនិងដើមទុនវិនិយោគ ការចុះបញ្ជីផលិតផល បែបបទនាំចេញនាំចូល បែបបទគយ និងការ សាកល្បងក្នុងការលក់ផលិតផលនៅលើទីផ្សារ រួមជាមួយការសាកល្បង របស់សហគ្រាសអឺរ៉ុបក្នុងសកម្មភាពអាជីវកម្ម។
កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់របស់នាយករដ្ឋមន្រ្តីជាមួយសមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនា (រូបថត៖ TTXVN) 

  កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទ រដ្ឋបាលរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជាមួយសមាគមន៍ធុរកិច្ចអឺរ៉ុបនៅ វៀតណាម បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលនិងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ Mai Tien Dung។

        បណ្ដាតំណាងបានពិភាក្សាអំពីប្រធានបទស្នូលចំនួន៣នោះគឺ៖ការ សាកល្បងក្នុងការជ្រៀតចូលទីផ្សារវៀតណាមចំពោះទំនិញនិងដើមទុនវិនិយោគ ការចុះបញ្ជីផលិតផល បែបបទនាំចេញនាំចូល បែបបទគយ និងការ សាកល្បងក្នុងការលក់ផលិតផលនៅលើទីផ្សារ រួមជាមួយការសាកល្បង របស់សហគ្រាសអឺរ៉ុបក្នុងសកម្មភាពអាជីវកម្ម។

         ថ្លែងសន្និដ្ឋាននៅកិច្ចសន្ទនានេះ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាល Mai Tien Dung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបាន ដាក់ចេញសំណូមពរបង្កើតជំហានលោតផ្លោះក្នុងរបៀបរបប ជាពិសេសគឺ ការចេញផ្សាយយន្តការ គោលនយោបាយនិងការអនុវត្ត សំដៅដោះស្រាយ ការលំបាកសម្រាប់សហគ្រាស។ លោករដ្ឋមន្រ្តីបានថ្លែងថា៖  

       “យើងខ្ញុំនឹងលើកសំណើជូននាយករដ្ឋមន្រ្តី ដើម្បីបញ្ជាណែនាំអោយ បណ្ដាក្រសួង ស្ថាប័នទាក់ទិននានា ដោះស្រាយបញ្ហាទាំងនេះអោយទាន់កាល កំណត់។ ខ្ញុំសង្ឃឹមថា បណ្ដាតំណាងនឹងបន្តផ្ដល់មតិយោបល់ចំពោះរដ្ឋា ភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីបញ្ហាកំណែទម្រង់ដើម្បីបង្កើតឡើង បរិយាកាសកាន់តែប្រសើរឡើង”។

        កិច្ចសន្ទនានេះជាសញ្ញាវិជ្ជមានចំពោះដំណើរការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែលបង្ហាញ អោយឃើញការដែលវៀតណាមត្រៀមខ្លួនជាស្រេចបើកទ្វារចំហនិងជួយ ឧបត្ថម្ភ ដោះស្រាយការសាកល្បងរបស់សហគ្រាសអឺរ៉ុបក្នុងសកម្មភាព អាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ