កិច្ចសន្ទនាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs)

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តិទៅ កិច្ចសន្ទនារបស់ APEC ស្ដីពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs) នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
កិច្ចសន្ទនាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs) - ảnh 1

 កិច្ចសន្ទនាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs)

នាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តិទៅ កិច្ចសន្ទនារបស់ APEC ស្ដីពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs) នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ប្រធាន SOM APEC ២០១៧ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងទៅ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជសេរីនៅតំបន់ APEC មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់កិច្ចព្រមព្រៀងនានា FTA ហើយអនុវត្តការចរចរប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងជាច្រើន។ លោក Bui Thanh Son បានឱ្យដឹងថា៖

“ចំពោះវៀតណាម ក្នុងដំណើរការបើកទ្វាធ្វើសមាហរណកម្ម យើងខ្ញុំបានចាត់ទុកការទាក់ទងផ្ទាល់ជាមួយទីផ្សារនៃបណ្ដាប្រទេសគឺសំខាន់ណាស់។ ដូច្នេះ យើងខ្ញុំបានចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១២ និងបន្តចរចាចំពោះបណ្ដាកិច្ចព្រមព្រៀងដ៏សំខាន់ផ្សេងៗទៀត។ កិច្ចព្រមព្រៀងទាំងនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញ និងសេវាកម្មរបស់យើងជ្រៀតចូលទីផ្សារក្នុងតំបន់ និងពិភពលោក”។

អង្គប្រជុំបានឲ្យដឹងថា ប្រធានបទនៃកិច្ចសន្ទនាលើកនេះគឺសមស្របនឹងប្រធានបទនៃឆ្នាំ APEC ២០១៧ គឺ បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួម។ ជាមួយនឹងប្រធានបទនៃឆ្នាំនេះ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានកំណត់ជំរុញការតភ្ជាប់សេដ្ឋកិច្ចតំបន់ឲ្យទូលំទូលាយ ហើយបន្តជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ APEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ