“កិច្ចសន្ទនា ២០៤៥” រវាងនាយករដ្ឋមន្រ្តីនិងតំណាងសហគ្រាសនិងបញ្ញវន្ត
(VOVWORLD) - ចូលរួមក្នុង “កិច្ចសន្ទនា ២០៤៥” មានសហគ្រាសបញ្ញវន្តនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ៥០ នាក់។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅក្នុងកិច្ចសន្ទនាជាមួយពាណិជ្ជករនិងបញ្ញវន្តឆ្នើម កាលពីឆ្នាំ ២០១៧ |
នៅរសៀលថ្ងៃទី ៦ ខែមីនា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយពាណិជ្ជករនិងបញ្ញវន្តឆ្នើមដោយមានប្រធានបទ “កិច្ចសន្ទនា ២០៤៥”។ ចូលរួមក្នុង “កិច្ចសន្ទនា ២០៤៥” មានសហគ្រាសបញ្ញវន្តនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ៥០ នាក់។
បច្ចុប្បន្ននេះវៀតណាមមានសហគ្រាសជាង ៨០ម៉ឺន អង្គភាពកំពុងដំណើរការសកម្មភាព។ ហើយសហគ្រាសភាគច្រើនមានទំហំតូចនិងមធ្យម។ វិស័យសេដ្ឋកិច្ចមិនមែនរដ្ឋដើរតួយ៉ាងសំខាន់ដោយរួមចំណែកប្រមាណ ៤២% នៃ GDP និងបង្កើតការងារជាង ៥០% សម្រាប់សង្គម។
ទន្ទឹមជាមួយគ្នានោះ វៀតណាមមានប្រជាជនប្រមាណ ៧ លាននាក់ ដែលមានសញ្ញាបត្រមហាវិទ្យាល័យឬសាកលវិទ្យាល័យឬខ្ពស់ជាងនេះទៅទៀត។ ក្រៅពីបញ្ញវន្តក្នុងស្រុក មានបញ្ញវន្តវៀតណាមនៅបរទេសជាង ៤០ ម៉ឺននាក់ ក្នុងនោះ មានបណ្ឌិតជាង ៦០០០ នាក់និងបញ្ញាវ័ន្តល្បីៗ រាប់រយនាក់ដែលកំពុងរស់នៅក្នុងប្រទេសនិងដែនដីជិត ១០០ នៅជុំវិញពិភពលោកផងដែរ។
សូមគូសបញ្ជាក់ថា ជំនួបថ្ងៃនេះរវាងនាយករដ្ឋមន្រ្តីនិងតំណាងសហគ្រិនឆ្នើមៗ ជាច្រើននិងអ្នកប្រាជ្ញឆ្នើមៗ របស់វៀតណាម គឺដើម្បីស្តាប់និងពិភាក្សាអំពីគំនិតផ្តួចផ្តើមឬទស្សនវិស័យល្អៗ របស់សហគ្រិននិងអ្នកប្រាជ្ញដែលទទួលបានជោគជ័យ ដោយ គោលដៅស្នូលមួយគឺ “នាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍រីកចម្រើននៅឆ្នាំ ២០៤៥”៕