កិច្ចសន្ទនា Shangri La៖ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបជាមួយអគ្គនាយក IISS

(VOVWORLD) - ក្នុងជំនួប អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានស្នើឲ្យវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិប្រចាំតំបន់អាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងផ្លាស់ប្តូរការសិក្សាជាមួយស្ថាប័នស្រាវជ្រាវវៀតណាម ក្នុងនោះមានទាំងវិទ្យាស្ថានយុទ្ធសាស្ត្រជាតិផងដែរ។ 
កិច្ចសន្ទនា Shangri La៖ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបជាមួយអគ្គនាយក IISS - ảnh 1ឧត្តមសេនីយឯកលោក Hoang Xuan Chien (កណ្ដាល) និងគណៈប្រតិភូចូលរួមកិច្ចសន្ទនា Shangri La (រូបថត៖ VOV)

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនា Shangri-La) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១ ខែមិថុនានេះ ឧត្តមសេនីយ៍ឯកលោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Dr. Bastian Giegerich អគ្គនាយក និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) ជាអង្គភាទទួលរៀបចំកិច្ចប្រជុំនេះ។ ក្នុងជំនួប អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានស្នើឲ្យវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិប្រចាំតំបន់អាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងផ្លាស់ប្តូរការសិក្សាជាមួយស្ថាប័នស្រាវជ្រាវវៀតណាម ក្នុងនោះមានទាំងវិទ្យាស្ថានយុទ្ធសាស្ត្រជាតិផងដែរ។ លោកអគ្គនាយកនៃ IISS បានស្នើឱ្យភាគីទាំងពីរពិភាក្សាដោយកំណត់នូវខ្លឹមសារជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការទាំងនេះនាពេលខាងមុខ។

មុននោះ នាយប់ថ្ងៃទី ៣១ ឧសភា និងព្រឹកថ្ងៃទី ១ មិថុនានេះ ឧត្តមសេនីយឯក លោក Hoang Xuan Chien បានអញ្ជើញមានកិច្ចពិភាក្សាជាច្រើន ជាមួយថ្នាក់ដឹកនាំការពារជាតិនៃប្រទេស និងបណ្តាដៃគូដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងវៀតណាម និងដៃគូនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ