កិច្ចសន្ទនា Shangri-la ២០២៣៖ ពង្រីករបៀបវារៈ និងការបង្កើនអន្តរកម្ម
(VOVWORLD) - វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) ដែលជាអង្គភាពរៀបចំកិច្ចសន្ទនា Shangri-La បានឲ្យដឹងថា កិច្ចសន្ទនា Shangri-La ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៤ ខែមិថុនា នៅសិង្ហបុរី ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិដែលកំពុងកើតមាននៅក្នុងតំបន់ និងមជ្ឈភាពរបស់អាស៊ាន ក្នុងការរៀបចំរចនាសម្ព័ន្ធសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិក។
ទិដ្ឋភាពទូទៅនៃសម័យបើកនៃកិច្ចសន្ទនា Shangri-la ឆ្នាំ ២០២២។ (រូបថត៖ គណៈរៀបចំ) |
ក្នុងឱកាសខួបលើកទី ២០ នៃការបង្កើតនោះ របៀបវារៈនៃកិច្ចសន្ទនាឆ្នាំនេះត្រូវបានពង្រីក ពង្រឹងអន្តរកម្មរវាងវាគ្មិននិងប្រតិភូចូលរួម។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នឹងអញ្ជើញជាវាគ្មិនស្នូល ថ្លែងសុន្ទរកថាបើកនិងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចសន្ទនា Shangri-La នៅថ្ងៃទី ២ ខែមិថុនា។
ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនានេះ នឹងមានកិច្ចប្រជុំពេញអង្គចំនួន ៧ ដោយប្រធានបទ៖ តួនាទីជាអ្នកដឹកនាំរបស់អាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក; ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយតុល្យភាពនិងស្ថិរភាព; ដោះស្រាយភាពតានតឹងក្នុងតំបន់; សណ្តាប់ធ្នាប់សន្តិសុខដែនសមុទ្រនៅទ្វីបអាស៊ី; គំនិតផ្តួចផ្តើមសន្តិសុខថ្មីរបស់ចិន; ទំនាក់ទំនងភាពជាដៃគូថ្មីសម្រាប់សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក និងការអភិវឌ្ឍគំរូសហប្រតិបត្តិការសន្តិសុខ។ ក្រៅពីកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី កិច្ចសន្ទនាឆ្នាំនេះក៏បានរៀបចំសម័យពិភាក្សាចំនួន ៦ ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មជ្ឈភាពរបស់អាស៊ានក្នុងការបង្កើតរចនាសម្ព័ន្ធសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក និងការប្រកួតប្រជែងលើលំហរអ៊ីនធឺណែតផងដែរ៕