កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីសន្តិភាពរួមនៅលើពិភពលោក

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Claudio Graziano ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប (EU) គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការ ពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយឯកលោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីមេបញ្ជាការការពារជាតិសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែ ឧសភា។

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីសន្តិភាពរួមនៅលើពិភពលោក - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Nguyen Chi Vinh (រូបថតៈ TTXVN) 

នៅឯជំនួបសន្ទនាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Nguyen Chi Vinh បានអះអាងថា: វៀតណាមបានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ EU ក៏ដូចជា ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងវៀតណាម-EU ព្រមទាំង ចែករំលែកបទពិសោធន៍របស់វៀតណាម ក្នុងការចូលរួមភារកិច្ចបណ្តុះបណ្តាលនិងការហ្វឹកហ្វឺន ដើម្បីត្រៀមខ្លួនសម្រាប់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ស្តីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបញ្ចប់កិច្ចចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិ បាលវៀតណាមនិងសហភាពអឺរ៉ុបស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមក្នុងបណ្តាសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA); ម្យ៉ាងទៀត បន្តចែករំលែកបទពិសោធន៍យ៉ាងសកម្មនៅក្នុងវិស័យដែលភាគីទាំងពីរមានតម្រូវការសហប្រតិបត្តិការនិងជាពិសេសនៅក្នុងវិស័យថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីលោក Nguyen Chi Vinh បានជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Claudio Graziano ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប។ ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុបក៏មានបំណងឧបត្ថម្ភ វៀតណាមឲ្យបានច្រើនថែមទៀត ក្នុងការបណ្តុះបណ្តាល ជាពិសេសក្នុងវិស័យថែរក្សាសន្តិភាពនិងការបណ្តុះបណ្តាលភាសាបរទេស។

នៅខាងក្រៅកិច្ចប្រជុំនេះ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមក៏បានអញ្ជើញជួបធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចមួយចំនួនរបស់សហភាព អ៊ឺរ៉ុប និងមេបញ្ជាការ ការពារប្រទេសមួយចំនួនដើម្បីពិភាក្សាពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខនិង ជំរុញឲ្យប្រទេសនានា គាំទ្រវៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០- ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ