កិច្ចសហប្រតិបត្តិការគឺជាកត្តាសំខាន់បំផុតដើម្បីជំរុញសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអាស៊ី
(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា ក្នុងថ្ងៃធ្វើការទី ២ នៃសន្និសីទអនាគតអាស៊ី មេដឹកនាំនៃប្រទេសនានាបានផ្តល់នូវដំណោះស្រាយជាច្រើនដើម្បីស្តារឡើងវិញសេដ្ឋ កិច្ចរបស់បណ្តាប្រទេសនៅអាស៊ី បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith |
ជាមួយនឹងប្រធានបទ “ស្តារសេដ្ឋកិច្ចតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងបច្ចេក វិទ្យា” សុន្ទរកថារបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនិងបង្រួបបង្រួមប្រទេសនៅអាស៊ីពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩។ លោក Thongloun Sisoulith បានលើកច្បាស់ថា៖ ក្រោយជំងឺរាតត្បាត ប្រទេសទាំងអស់ ត្រូវចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមក អំពីសេដ្ឋកិច្ចបច្ចេកទេសឌីជីថល បញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មអេឡិចត្រូនិកនិងការចែក រំលែកនូវប្រព័ន្ធទិន្នន័យព័ត៌មាន ដែលមានសារៈសំខាន់ណាស់។
នៅក្នុងសុន្ទរកថាក្រោមប្រធានបទ “មាគ៌ាសមាហរណកម្មអាស៊ី” នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានថ្លែងថា ស្ថិរភាពស្ថានភាពក្នុងតំបន់គឺជាបុព្វបទសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍបណ្តាប្រទេសអាស៊ី។ ប៉ាគីស្ថានសង្ឃឹមថានឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការនិងសន្តិភាពជាមួយប្រទេសជិតខាងទាំងអស់ ដែលក្នុងនោះចាំបាច់ត្រូវកសាងបរិយាកាសសន្ទនា មានចរិតលក្ខណៈសន្តិវិធីដើម្បីដោះស្រាយជម្លោះ៕