កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងស៊ុយអែតនៅមានសក្កានុពលជាច្រើន

(VOVWORLD) - ស៊ុយអែតគឺជាទីផ្សារដ៏សំខាន់សម្រាប់វៀតណាមក្នុងបណ្តាប្រទេស Nordic និងមានសក្ដានុពលច្រើន ក្នុងការបន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ពីព្រោះរចនាសម្ព័ន្ធនៃការនាំចូល និងនាំចេញទំនិញរវាងវៀតណាម និងស៊ុយអែតមិនមានការប្រកួតប្រជែងដោយផ្ទាល់ទេ ប៉ុន្តែមានការបំពេញបន្ថែមគ្នាទៅវិញទៅមក។ 
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងស៊ុយអែតនៅមានសក្កានុពលជាច្រើន - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ក្នុងជំនួបជាមួយលោកស្រី Ann Mawe ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម នាថ្ងៃទី ៩ ឧសភា។ រូបថត៖ Trần Việt/TTXVN

នេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការកសាង និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ឧស្សាហកម្ម និងផលិតផលដែលភាគីម្ខាងមានប្រៀបខ្លាំង ខណៈភាគីម្ខាងទៀតមានតម្រូវការ និងផ្ទុយមកវិញ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ក្នុងជំនួបជាមួយលោកស្រី Ann Mawe ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម នាថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីរួមគ្នាឆ្លើយតប និងលើកកំពស់ភាពធន់របស់ប្រទេសនិមួយៗ។ ទន្ទឹមនឹងនោះ វៀតណាមបានស្នើប្រទេសអភិវឌ្ឍន៍ រួមទាំងសហភាពអឺរ៉ុប និងស៊ុយអែត បង្កើតកញ្ចប់ថវិកាជាក់ស្តែង ដើម្បីគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរថាមពល។ ជាងនេះទៅទៀត ដាក់ចេញដំណើរការនិងយន្តការចាំបាច់ ដើម្បីឲ្យកញ្ចប់ថវិការនេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់ៗ។  

រីឯខ្លួនវិញ លោកស្រី Ann Måwe បានអះអាងថា ស៊ុយអែតតែងតែចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមជាប្រទេស Nordic នៅជួរមុខក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ប្រទេសស៊ុយអែតមានបទពិសោធន៍ និងអាជីវកម្មជាច្រើនដែលជាម្ចាស់នៃដំណោះស្រាយបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ