កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៅកម្ពុជាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ

(VOVworld)-នាថ្ងៃទី២មិថុនា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក
Dinh La Thang បានអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភា និង
ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅ
ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងការជួបសវនាការជាមួយសម្តេច ហេង សំរិន
 ប្រធានរដ្ឋសភាកម្ពុជា លោក​ Dinh La Thang បានចាត់ទុកថា កិច្ចសហប្រ​តិបត្តិ
ការរវាងរដ្ឋសភានៃប្រទេសទាំងពីរកាន់តែបានបង្កើននិងរីកចំរើនពីមួយថ្ងៃ ទៅ
មួយថ្ងៃ និងស្នើរថា ភាគីទាំងពីរបន្តរឹតបន្តឹងថែមទៀតការជួបប្រាស្រ័យសហ
ប្រតិបត្តិការ។

កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៅកម្ពុជាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
លោក Dinh La Thang បានអញ្ជើញជួបសម្តែងការគួរសម ឧបនាយករាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន


        នាថ្ងៃដដែល លោក Dinh La Thang បានអញ្ជើញជួបសម្តែងការគួរសម
ឧបនាយករាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់
ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ។ នៅទីនេះ លោក Dinh La
Thang បានអះអាងថា ទីក្រុងហូជីមិញបានខំប្រឹងប្រែងជានិច្ចជម្រុញរាល់សកម្ម
ភាពសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ដែលជាក្រុង
ចងសម្ព័ន្ធមិត្តជាមួយក្រុងហូជីមិញ។​កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ បានរួម​
ចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ទាំងពីរ និងរួម​ចំ
ណែក ពូនជ្រុំទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។​លោក Dinh
La Thang មានបំណងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋអំណាចតំបន់នានា នឹង
 បង្កលក្ខណៈងាយស្រួលសម្រាប់ទីក្រុងហូជីមិញក្នុងការរៀបចំសកម្មភាព
ពន្លឿន ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្ម
វៀតណាម វិនិយោគនៅកម្ពុជា។

        ក្នុងរយៈពេលស្នាក់នៅកម្ពុជា គណៈប្រតិភូទីក្រុងហូជីមិញ បានទៅដាក់
 កម្រងផ្កានៅវិមានអនុស្សាវរីយ៍ទ័ពស្មគ្រចិត្តវៀតណាមនៅរាជធានីភ្នំ ពេញនិង
ទស្សនាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ