កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិង​គណបក្ស​ប្រទេស​រុស្ស៊ីឯកភាពដើរតួនាទីដ៏សំខាន់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខវៀតណាមបានអញ្ជើញជួបជាមួយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពកាន់អំណាច លោក Dmitry Medvedev ។
កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិង​គណបក្ស​ប្រទេស​រុស្ស៊ីឯកភាពដើរតួនាទីដ៏សំខាន់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  និងជាប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពកាន់អំណាច លោក Dmitry Medvedev (រូបថត៖ VNA)

ពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនោះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញខ្លាំងថមទៀតកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីលើគ្រប់វិស័យ រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការពាជាតិ និងក្រសួងនគរបាលវៀតណាមជាមួយក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដោយរួមចំណែកធានាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។

ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ និងការជឿទុកចិត្តរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រទេសរុស្ស៊ីឯកភាព ព្រមទាំងអះអាងថា កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរដើរតួនាទីដ៏សំខាន់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានអបអរសាទរចំពោះការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងបក្សទាំងពីរដំណាក់កាល ២០២២-២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី របស់ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ