កិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) - នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះប្រសិទ្ធភាពនៃសិក្ខាសាលារួមដែលភាគីទាំងពីរបានសហការ រៀបចំឡើងនាពេលកន្លងទៅ ព្រមទាំងលើកសំណើថា ក្នុងឆ្នាំ ២០២០ ភាគី ទាំងពីរនឹងបន្តរៀបចំសិក្ខាសាលារួមដើម្បីផ្លាស់ប្ដូរ ចែក រំលែកបទពិសោធន៍ ក្នុងសកម្មភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី៩ខែមករា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou ដែលកំពុងអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះប្រសិទ្ធភាពនៃសិក្ខាសាលារួមដែលភាគីទាំងពីរបានសហការ រៀបចំឡើងនាពេលកន្លងទៅ ព្រមទាំងលើកសំណើថា ក្នុងឆ្នាំ២០២០ ភាគី ទាំងពីរនឹងបន្តរៀបចំសិក្ខាសាលារួមដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ ក្នុងសកម្មភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរ។
ចំណែកឯលោកស្រី Pany Yathotou វិញ បានអបអរសាទរ វៀត ណាមចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ ហើយក៏ជាប្រទេស ម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA 41) ផងដែរ។ លោកស្រីបានអះអាងថា ឡាវជានិច្ចកាលគាំទ្រ សហការ យ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បីជួយរដ្ឋាភិបាល រដ្ឋសភាវៀតណាម សម្រេចភារកិច្ចយ៉ាងល្អប្រសើរក្នុងឆ្នាំប្រធានអាស៊ាននិងប្រធាន AIPA៕