កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Cote d'ivoire
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋ Cote d'ivoire (ចាប់ពីថ្ងៃទី
២០ដល់២២ឧសភា) អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Phuong
Nga បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភារដ្ឋាភិបាល Cote d'ivoire និងជំនួប
មុខដំណាងសហគមន៍ជនវៀតណាមនៅ Cote d'ivoire។
នៅបណ្ដាជំនយបសន្ទនា ថ្នាក់ដឹកនាំ Cote d'ivoire សុទ្ធតែអះអាងនូវបំណង
ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម សមស្របនឹងសក្តានុភាពនិងឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ។ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេស Nguyen Phuong Nga ដំណាងសហគមន៍ជន
វៀតណាមនៅ Cote d'ivoire បានគាំទ្រគោលការណ៍របស់រដ្ឋវៀតណាមប្តេជ្ញាការពារ
អធិបតេយ្យភាពនៃប្រទេសជាតិ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច អនុរដ្ឋមន្ត្រី Nguyen
Phuong Nga និងរដ្ឋមន្ត្រីការបរទេស Cote d'ivoire Charles Koffi Diby បានចុះហត្ថលេខា
លើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃ
ប្រទេសទាំងពីរ៕