កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តឱ្យសហគ្រាសកូរ៉េខាងត្បូងមកបណ្ដាក់ទុនថ្មី និងពង្រីក ទ្រង់ទ្រាយវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាពនានាដូចជា ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ការផលិតឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ semiconductors ទិន្នន័យធំ បច្ចេកវិទ្យាជីវៈសាស្ត្រ ទីក្រុងឆ្លាតវៃ; ផ្តោតលើការផ្ទេរប្រគល់បច្ចេកវិទ្យាប្រភព។ 

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង - ảnh 1ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Minh Khai (ស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho។ (រូបថត៖ VOV)
នារសៀលថ្ងៃទី២២ មិថុនា នៅពេលទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Minh Khai បានសម្តែងនូវសេចក្តីរីករាយដោយបានជួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី Choo Kyung-ho ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតី Yoon Suk Yeol; ស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចតាមទិសដៅតុល្យភាព និរន្តរភាព និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ រដ្ឋា ភិបាលវៀតណាមលើកទឹកចិត្តឱ្យសហគ្រាសកូរ៉េខាងត្បូងមកបណ្ដាក់ទុនថ្មី និងពង្រីក ទ្រង់ទ្រាយវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាពនានាដូចជា ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ការផលិតឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ semiconductors ទិន្នន័យធំ បច្ចេកវិទ្យាជីវៈសាស្ត្រ ទីក្រុងឆ្លាតវៃ; ផ្តោតលើការផ្ទេរប្រគល់បច្ចេកវិទ្យាប្រភព។ លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ក៏បានស្នើឱ្យកូរ៉េខាងត្បូង បង្កើត លក្ខខណ្ឌអំណោយផល ដើម្បីជំរុញការនាំចេញកសិផល និងជលផល ដែលជាប្រៀប ខ្លាំងរបស់ប្រទេសវៀតណាមទៅកាន់ទីផ្សារកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ