កិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងសមត្ថភាពសម្រាប់កងកម្លាំងបោសសម្អាតការបំពុលដោយគ្រាប់មីន

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៨ ខែមេសា វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសាស្ត្រាចារ្យ និងសិស្សានុសិស្សជាង ៤០០នាក់។ 
កិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងសមត្ថភាពសម្រាប់កងកម្លាំងបោសសម្អាតការបំពុលដោយគ្រាប់មីន - ảnh 1ក្រុមបោសសម្អាតឧបសគ្គនៃកងពលតូចលេខ ៥៤៣ ធ្វើការបោសសម្អាតគ្រាប់បែក និងមីននៅស្រុក Vi Xuyen (ខេត្ត Ha Giang) (រូបថត៖ Duc Tho/TTXVN)

នាថ្ងៃទី ២២ មេសា) នៅទីក្រុងហាណូយ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន វៀតណាម (VNMAC) បានសម្របសម្រួលជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA), កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំក្រុម និងអ្នកបច្ចេកទេសអនុវត្តគម្រោង “សកម្មភាពមីនដើម្បីភូមិសន្តិភាពវៀតណាម-កូរ៉េខាងត្បូង”។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៨ ខែមេសា វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសាស្ត្រាចារ្យ និងសិស្សានុសិស្សជាង ៤០០នាក់។ នៅទីនេះ សិស្សត្រូវបានបំពាក់ដោយចំណេះដឹងអំពីការបោសសំអាតគ្រាប់ បែក មីន និងឧបករណ៍ផ្ទុះ; ការគ្រប់គ្រងទិន្នន័យព័ត៌មាន; ការគ្រប់គ្រងគុណភាពក្នុងសកម្មភាពបោសសម្អាតមីន; ការគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្តសំណុំឯកសារទូទាត់... ដើម្បីអនុវត្តឱ្យបានស្មើភាពគ្នាពេញមួយគម្រោង និងរួមចំណែកកាត់បន្ថយហានិភ័យក្នុងសកម្មភាពបោស សម្អាតមីន។

ក្នុងសុន្ទរកថាបើក លោកវរសេនីយ៍ឯក Le Quang Hop អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនវៀតណាមបានមានប្រសាសន៍ថា គម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ ២០២៤- ២០២៦ នៅខេត្តចំនួនបីគឺ Thua Thien - Hue និង Quang Nam, Binh Dinh ដោយមានគោលដៅសំខាន់គឺការស្ទាបស្ទង់បច្ចេកទេសលើផ្ទៃដីប្រមាណ ១៥.០០០ ហិកតា ការបោសសម្អាតមីន និងឧបករណ៍ផ្ទុះប្រមាណ ៦.០០០ ហិកតា បម្រើដល់ការកសាងជនបទប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ