កិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលវៀតណាម-ជប៉ុនបាននិងកំពុងទទួលជោគជ័យ
|
កិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលវៀតណាម-ជប៉ុនបាននិងកំពុងទទួលជោគជ័យ |
(VOV)_នាថ្ងៃទី៤ឧសភា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ វប្ប
ធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន លោក Hiroshi Hase ដែលកំពុងបំពេញ
ទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
ចាត់ទុកថា៖ កិច្ចសហប្រិតបត្តិការវៀតណាមនិងជប៉ុនជាកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ យុទ្ធសាស្ត្រ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការខ្លាំងក្លាបំផុត ហើយគួរ
អោយចាប់អារម្មណ៍បំផុតគឺកិច្ចសហប្រតិបត្តិការអប់រំ។ នាយករដ្ឋមន្ត្រីក៏បានចាត់
ទុកថា៖ នាពេលខាងមុខនេះ ប្រទេសទាំងពីរត្រូវបើកទូលាយរូបសណ្ឋានជោគជ័យ
ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាល និងជំរុញខ្លាំងថែមទៀត
កិច្ចសហប្រតិបត្តិការអំពីវប្បធម៌ កីឡាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យមានឧត្តម
ភាពនានាទៀតផង៕