កិច្ចសហប្រតិបត្តិការអប់រំវៀតណាម-អាមេរិកចំពោះយថាទស្សន៍ជាច្រើន

(VOV)_វៀតណាមនិងអាមេរិកកំពុងឈរមុខនឹងយថាទស្សន៍ជាច្រើន ក្នុងកិច្ច
សហប្រតិបត្តិការអប់រំ ពិសេសគឺអប់រំឧត្តមសិក្សារ។នេះគឺជាការអះអាងរបស់​បណ្ដា​ដំណាងដែលបានចូលរួមសិក្ខាសាលា ដោយស្ថាន​ទូតវៀតណាមប្រចាំនៅអាមេរិក
រៀប​ចំឡើង ​សំដៅ​ចែករំលែកបទពិសោធន៍ ក៏ដូចជាវាយតំលៃអំពីឱកាស និងការ
លំបាក​សាក​ល្បងក្នុងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅ
ទីនេះ ​ឯកអគ្គ​រដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Nguyen Quoc Cuong បានអោយដឹង​
ថា÷​កិច្ចសហប្រតិ​បត្តិ​ការ​រវាងប្រទេសទាំងពីរ កំពុងជាវិស័យមួយក្នុងចំណោមវិស័យ​
អភិវឌ្ឍន៍​យ៉ាងលឿនបំផុត។ ឯកអគ្គរដ្ឋទូត​ Nguyen Quoc Cuong បានអោយដឹងថា÷

          “ ​អាទិភាព​ខ្ពស់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំង​ពីរ​​ជា
ប្រការ​ដែលមហាវិទ្យាល័យនិងអង្គភាពអាជីវកម្មអាមេរិកទាំងឡាយយកចិត្តទុកដាក់
ជាពិសេស។ ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាវិស័យ១ក្នុងចំណោមវិស័យស្នូល
ទាំង៣​ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ក្នុងដំណាក់កាល ​២០១១ -២០២០។ ពីឥឡូវនេះ ដល់ឆ្នាំ ២០២០ រដ្ឋាភិបាលចាយប្រាក់រាប់ពាន់ពាន់​លានដុងសំរាប់ការបំប៉នភាសាអង់គ្លេស និងបណ្ដុះបណ្ដាលបណ្ឌិត។ នេះ​ជាវិស័យ
មាន​សក្ដានុភាពសហប្រតិបត្តិការជាច្រើន រវាងប្រទេសទាំងពីរ ក្នុងរយះពេលខាង
មុខនេះ។”

          រីឯ លោកស្រី Susan Stevenson ឧបការីរងរដ្ឋមន្ត្រី​ការបរទេសអាមេរិក ​បានវាយ
តំលៃនូវ​កិច្ចសហ​ប្រតិបត្តិការអប់រំជាចំណុចសំខាន់ ក្នុងទំនាក់ទំនងវៀតនាម-អា
មេរិក។ លោកស្រី Susan Stevenson បានអោយដឹងថា÷

        “ នេះគឺជាឱកាស ដើម្បីយើងស្វែងយល់អំពីវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះ ក៏​ដូច​ជាទស្សនះរបស់ប្រជាជននៃប្រទេសនេះចំពោះប្រទេសខ្លួន។ ការផ្លាស់ប្តូរអប់រំបាន
រួមចំ​ណែកនាំអាមេរិកខិតជីតជាមួយប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕”

កិច្ចសហប្រតិបត្តិការអប់រំវៀតណាម-អាមេរិកចំពោះយថាទស្សន៍ជាច្រើន - ảnh 1
បណ្ដាដំណាងចូលរួមសិក្ខាសាលា​​  (vov)


ប្រតិកម្មទៅវិញ

ផ្សេងៗ