កញ្ចប់ថវិកាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ របស់អាមេរិកជួយជំរុញកំណើនសេដ្ឋកិច្ចសកលលោក
(VOVWORLD) - កញ្ចប់ថវិកាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ១,៩ ទ្រីលានដុល្លារអាមេរិក ត្រូវបានប្រធានាធិបតីអាមេរិកអាមេរិកលោក Joe Biden បានចុះហត្ថលេខាអនុម័តនាពេលថ្មីៗនេះ ទទួលបានគាំទ្រដោយសារកញ្ចប់ជំនួយនេះជួយ ជម្រុញកំណើនសេដ្ឋកិច្ចក្នុងស្រុកផង និងជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញផង។
ប្រជាជនរង់ចាំជាជួរដើម្ពីចូលរួមការធ្វើតេស្តិ៍ជំងឺកូវីដ-១៩ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ THX / TTXVN) |
ទោះជាយ៉ាងណាក៏ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថាអ្នកធ្វើគោលនយោបាយ ចាំបាច់ត្រូវព្រមានចំពោះហានិភ័យ ដែលកើតឡើងដោយការចំណាយយ៉ាងធំសម្បើមនិងអត្រាការប្រាក់ទាប។
យោងតាមការគណនាជាបឋមរបស់ IMF បានឲ្យដឹងថា ក្រៅពីលើការបញ្ចូលទឹកប្រាក់ចូលក្នុងខឿនសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺរាតត្បាតសកល កូវីដ-១៩ កញ្ចប់ថវិកាជំនួយនេះក៏ជួយគាំទ្រដល់អង្គភាពអាជីវកម្មខ្នាតតូច ព្រមទាំងពន្យាពេលការចំណាយថវិការជំនួយផ្នែកអត់ការងារធ្វើយ៉ាងយូរថែមទៀតរហូតដល់ខែកញ្ញាខាងមុខនេះ រួមជាមួយនឹងការទូទាត់ទឹកប្រាក់ដោយផ្ទាល់ ១.៤០០ ដុល្លាអាមេរិកសម្រាប់ពលរដ្ឋអាមេរិកម្នាក់ៗ ចាប់ផ្តើមពីដើមខែនេះតែម្តង។
អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Gerry Rice បានអះអាងថា កញ្ចប់ថវិកានេះនឹងជួយជំរុញឲ្យផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកកើនឡើងពី ៥ ទៅ ៦% ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ៕