កញ្ញាគណៈប្រតិភូនៃគណៈកម្មាធិការសន្តិភាពវៀតណាមបំពេញការងារនៅចិន

(VOVworld) - តាមសេចក្តីអញ្ជើញរបស់សម្ព័ន្ធសមាគមប្រជាជនចិនដើម្បី
សន្តិភាពនិងការំសាយសព្វាវុធ (CPAPD) ចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ កញ្ញា គណៈប្រតិភូនៃគណៈកម្មាធិការសន្តិភាពវៀតណាមដឹកនាំដោយអនុប្រធាន
រដ្ឋសភាវៀតណាម Uong Chu Luu បានមានដំណើរទស្សកិច្ចនិងបំពេញការងារ
នៅទីក្រុង Shenzhen និងទីក្រុង Shanghai (ចិន)។ ក្នុងរយៈពេលស្នាក់នៅចិន
អនុប្រធានរដ្ឋសភា  Uong Chu Luu បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ CPAPD ដើម្បីផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសន្តិភាពវៀតណាម
និង CPAPD ។ ភាគីទាំង ២ បានឯកភាពអំពីការពង្រឹងនិងបង្កើនទំនាក់ទំនងដៃគូរ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនោះ រាល់បញ្ហាជំលោះត្រូវបានដោះស្រាយតាមរយៈការចរចារមិត្តភាព
និងសហប្រតិបត្តិការ។ មុននេះ គណៈប្រតិភូវៀតណាមបានចូលរួម វេទិការសន្តិភាព
និងអភិវឌ្ឍន៍ចិន-អាស៊ីអាគ្នេយ៍ដែលបានរៀបចំឡើងនៅទីក្រុង Shenzhen ៕

កញ្ញាគណៈប្រតិភូនៃគណៈកម្មាធិការសន្តិភាពវៀតណាមបំពេញការងារនៅចិន - ảnh 1
គណៈប្រតិភូនៃគណៈកម្មាធិការសន្តិភាពវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានមានដំណើរទស្សកិច្ចនិងបំពេញ ការងារនៅទីក្រុង Shenzhen និងទីក្រុង Shanghai (ចិន)។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ