កាណាដាឈរឈ្មោះក្នុងបញ្ជារាយនាមប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
|
កាណាដាឈរឈ្មោះក្នុងបញ្ជារាយនាមប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. (Image: VNA) |
(VOVworld) – ថ្លែងមតិនៅទីក្រុង New York អាមេរិក នាថ្ងៃទី ១៦ មិនា
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា៖ ប្រទេស
នេះ នឹងចូលរួមការប្រឡងប្រណាំងដណ្តើមអាសនៈជាប្រទេសសមាជិក
មិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិ ២០២១-២០២២។
លោក Trudeau បានអះអាងថា៖ កាណាដាមានគោលបំណងស្តារទំនាក់
ទំនងទាំងស្រុងជាមួយ អង្គការនេះ ព្រមទាំង សង្កត់ធ្ងន់ទៅលើប្រៀប
ខ្លាំងរបស់កាណាដាលើវិស័យរក្សា សន្តិភាពដែលជាភារកិច្ចសំខាន់
បំផុតរបស់ អ.ស.ប.។ ថ្នាក់ដឹកនាំកាណាដាក៏បានសន្យានឹងបង្កើនការ
ចូលរួមក្នុងសកម្មភាពសន្តិភាព មិនត្រឹមតែរួមចំណែក កំលាំងយោធា
អ្នកជំនាញការ ប៉ុណ្ណោះទេ ថែមទាំង ជួយឧបត្ថម្ភអង្គការស៊ីវិល
ទប់ស្កាត់ជំលោះ នាំមកនូវស្ថិរភាពសំរាប់ប្រទេសអស្ថិរភាព
ហើយជួយកសាង ឡើងវិញបន្ទាប់ពីវិបត្តិផងដែរ៕