កាណាដាដាក់ពង្រាយក្រុមពេទ្យយោធាទៅកាន់អាហ្វ្រីកខាងលិច
|
កាណាដាដាក់ពង្រាយក្រុមពេទ្យយោធាទៅកាន់អាហ្វ្រីកខាងលិច (anninhthudo.vn) |
Vovworld-រដ្ឋាភិបាលកាណាដា នាថ្ងៃទី២៧វិច្ឆិកាបានប្រកាសថា ប្រទេស
នេះនឹងបញ្ជូនក្រុមអ្នកជំនាញការពេទ្យយោធារួមមានសមាជិក៤០នាក់ទៅកាន់
អាហ្វ្រីកខាងលិចជួយទប់ទល់នឹងអាសន្នរោគអេបូឡាដែលកំពុងរីករាលដាល
នៅដំបន់នេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាណាដា លោក Rona Ambrose បាន
ឲ្យដឹងថា វេជ្ជបណ្ឌិតនិងបុគ្គលិកជួយឧបត្ថម្ភរបស់កំលាំងប្រដាប់អាវុធកាណាដា
នឹងបំពេញការងារនៅ Sierra Leon ក្នុងអំឡុង៦ខែនៅមូលដ្ឋានពេទ្យយោធា Kerry
Town។ ភារកិច្ចរបស់គេគឺព្យាបាលឲ្យបុគ្គលិកសុខាភិបាលអន្តរជាតិនិងដំបន់ដែល
បានឆ្លងអេបូឡា។ ទន្ទឹមនឹងនោះ អ្នកប្រមុខផ្នែកសុខាភិបាលកាណាដាក៏បាន
ប្រកាសខ្ទង់ថវិការប្រមាណ១៨,៤លានដុល្លារអាមេរិកសំរាប់សកម្មភាពព្យាបាល
អេបូឡានិងហ្វឺកហាត់ជួរបុគ្គលិកសុខាភិបាល៕