កាណាដាបើកទ្វារបេតិកភ័ណ្ឌចំនួន១៣០កន្លែងបម្រើភ្ញៀវទេសចរ

កាណាដាបើកទ្វារបេតិកភ័ណ្ឌចំនួន១៣០កន្លែងបម្រើភ្ញៀវទេសចរ - ảnh 1
(រូបថត៖where.ca)

(VOVworld) - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងថ្ងៃទី៥ មិថុនា រដ្ឋធានី Ottawa ប្រទេស
កាណាដា បានបើកទ្វារបេតិកភ័ណ្ឌជាង១៣០កន្លែងសំរាប់ប្រជាជននិង ភ្ញៀវទេស
ចរមកទស្សនដោយឥតបង់ថ្លៃ។នេះជាព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ដែល
បានរៀបចំឡើងជាប្រចាំឆ្នាំដោយរដ្ឋអំណាចទីក្រុង Ottawa សំដៅលើកតម្កើង
សំណង់ស្ថាបត្យកម្មបេតិកភ័ណ្ឌនៃទីក្រុងនេះ។ “ផ្ទះវៀតណាម” ក៏ត្រូវបានបើក
ទ្វារសំរាប់ទស្សនិកជនមកទស្សនា ស្វែងយល់អំពីទឹកដី មនុស្សនិងវប្បធម៌របស់
វៀតណាមផងដែរ។“ផ្ទះវៀតណាម” ត្រូវបានទីក្រុង Ottawa ទទួលស្គាល់ជាបេតិ
កភ័ណ្ឌដោយមានស្ថាបត្យកម្មពិសេសដោយឡែកនិងត្រូវបានគូរប្លង់សមស្រប
ទៅនឹងទេសភាពធម្មជាតិជុំវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ