កាណាដាសងសឹកចំពោះការដាក់ពន្ធអាលុយមីញ៉ូមឡើងវិញរបស់សហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ៧ សីហា រដ្ឋាភិបាលកាណាដាបានប្រកាសថា ខ្លួននឹងអនុវត្តពន្ធលើទំនិញនាំចេញរបស់អាមេរិក ដែលមានតម្លៃ ៣,៦ ពាន់លានដុល្លារ CAD (២,៧ ពាន់លានដុល្លារអាមេរិក)។ 

ឧបនាយករដ្ឋមន្រ្តីកាណាដា Chrystia Freeland បានមានប្រសាសន៍ថា វិធានការពន្ធសងសឹកនេះនឹងចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពី Ottawa ដំណើរការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងប្រទេស អំពីបញ្ជីមុខទំនិញរបស់អាមេរិកដែលនឹងត្រូវបង់ពន្ធ។ ស្ថិតក្នុងបញ្ជីទំនិញអាមេរិកដែលអាចត្រូវបង់ពន្ធ មានមុខទំនិញជាច្រើនដែលមានជាតិអាលុយមីញ៉ូម ដូចជាម៉ាស៊ីនបោកគក់ដែលផលិតនៅអាមេរិកជាដើម។ ទំនិញប្រភេទនេះនឹងត្រូវបានជ្រើសរើសដោយមានគោលបំណង បង្កការជះឥទ្ធិពលខ្លាំងបំផុតដល់សហរដ្ឋ អាមេរិក ត្រឹមតែការបង្កើតការខាតបង់តិចតួចបំផុតសម្រាប់កាណាដាប៉ុណ្ណោះ។

មុននេះ នាថ្ងៃទី ៧ ខែសីហា នៅពេលទៅទស្សនារោងចក្រមួយនៅទីក្រុង Clyde រដ្ឋ Ohio ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការយកពន្ធសារឡើងវិញចំពោះផលិតផលអាលុយមីញ៉ូមកាណាដា។ លោក Trump បានចោទប្រកាន់កាណាដាថា បាន កេងប្រវ័ញ្ចសហរដ្ឋអាមេរិក បំផ្លាញឧស្សាហកម្មអាលុយមីញ៉ូមប្រទេសជិតខាងនិងបង្កភាពអយុត្តិធម៌សម្រាប់កម្មករអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ