កាណាដាស្វែងរកទំនាក់ទំនងកិច្ចសហប្រតិបត្តិការខ្លាំងក្លាជាមួយឥណ្ឌា
(VOVworld)-នាថ្ងៃទី៤វិច្ឆិកា នាយករដ្ឋមន្រ្តីកាណាដា Stephen Harpe បានមកដល់
ទីក្រុង Agra ចាប់ផ្តើមដំណើរទស្សនកិច្ចឥណ្ឌារយៈពេល៦ថ្ងៃ សំដៅជម្រុញទំនាក់
ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ និងបរមាណូស៊ីវិល។តាមគំរោង នាយករដ្ឋ មន្រ្តី Harpe នឹងមានការជួប
សន្ទនាជាមួយសមភាគីឥណ្ឌា Manmohan Singh និងពិភាគ្សាអំពីរាល់វិធានការ
បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសគឺអនុវត្តន៌កិច្ចព្រមព្រៀង
បរមាណូស៊ីវិលដែលបានចុះហត្ថលេខានាឆ្នាំ ២០១០។ ក្នុងបទថ្លែងមតិសំខាន់នៅ
សិក្ខាសាលា “កាណាដាក្នុងទស្សវត្សប៉ា ស៊ីហ្វិក” រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា Jim
Flaherty បានសង្ក់តថា ការបើកទូលាយពាណិជ្ជកម្មជាមួយអាស៊ីជាអាទិភាពរបស់
កាណាដា។ ពិសេស ទីផ្សានានានៅ តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កើនល្បឿនយ៉ាង
ឆាប់រហ័ស និងបណ្តាអង្គភាពអាជីវកម្មកាណាដាអាចជម្រុញពាណិជ្ជកម្មជាមួយ
តំបន់នេះតាមរយៈបណ្តាកិច្ចព្រមព្រៀងជម្រុញពាណិជ្ជកម្ម៕