កំណត់ទិសដៅដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

(VOVWORLD) - នាថ្ងៃទី៣ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧប នាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam រួមជាមួយតំណាងគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងផែនការនិងវិនិ យោគ និងក្រសួងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាអំពីទិសដៅនិង ដំណោះស្រាយដើម្បីអោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយទៅជាកម្លាំងលចករក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។

នៅសិក្ខាសាលានេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានចាត់ទុក ថា វៀតណាមក៏ដូចជាប្រទេសកំពុងអភិវឌ្ឍផ្សេងៗជាច្រើន ត្រឹមតែផ្ដោតទៅលើ ការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះ ប៉ុន្តែមិនទាន់យកចិត្តទុកដាក់ យ៉ាងសក្តិសមដល់ការផ្សព្វផ្សាយនិងចែករំលែកនៅឡើយ។ ដោយហេតុនេះ ចាំបាច់ត្រូវកសាងចំណេះដឹងចម្រុះលើគ្រប់វិស័យដើម្បីអាចផ្សព្វផ្សាយចំណេះ ដឹងវិទ្យាសាស្ត្រផងហើយកសាងសង្គមមួយដែលសិក្សារៀនសូត្រអស់មួយជីវិតទៀតផង។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចាំបាច់ត្រូវពង្រីកតួនាទីជាស្ថាប័ន អធិបតី ស្រាវជ្រាវ និងធ្វើសេនាធិការជូនរដ្ឋាភិបាលអំពីគោលនយោបាយ លោតផ្លោះនានា ដើម្បីអោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករ នៃការអភិវឌ្ឍក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។

        ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក៏បានសំណូមពរអោយជំរុញការ ស្រាវជ្រាវដំណោះស្រាយដើម្បីប្រែក្លាយសហគ្រាសទៅជាមជ្ឈមណ្ឌលជាពិត ប្រាកដនៃប្រព័ន្ធផ្លាស់ប្ដូរថ្មីដោយនវានុវត្តន៍ ព្រមទាំងចាត់វិធានការបែងចែក ប្រភពធនធានអោយបានសមស្របដើម្បីលើកទឹកចិត្តសហគ្រាសបណ្ដាក់ទុន ចូលក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ