កំណត់ប្រព័ន្ធតម្លៃស្នូលនៃវប្បធម៌ជាតិ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ នាព្រឹកថ្ងៃទី១៩ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សានៅសាលប្រជុំអំពីគោល ជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាល ២០២៥ - ២០៣៥។

កំណត់ប្រព័ន្ធតម្លៃស្នូលនៃវប្បធម៌ជាតិ - ảnh 1រូបថត៖ quochoi.vn
មតិជាច្រើននៃអង្គប្រជុំបានអះអាងថា នេះជាកម្មវិធីមួយដោយមានលក្ខណៈទម្លុះទម្លាយ សំដៅអនុវត្តន៍ជាក់ស្តែង និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ទស្សនៈនិងគោលជំហរដឹកនាំ របស់បក្សលើការអភិវឌ្ឍន៍វប្បធម៌... រួមចំណែកកសាង វប្បធម៌ក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតីដ៏រឹងមាំនៃសង្គម ជាកម្លាំងផ្ទៃក្នុងនិងដួងព្រលឹងជាតិ។
ដោយកំណត់ការអភិវឌ្ឍន៍វប្បធម៌ត្រូវដាក់ឲ្យស្មើនឹងការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយ និងសង្គម គឺជាគោលជំហរដែលបានចែងយ៉ាងច្បាស់ក្នុងឯកសារជាច្រើន របស់បក្ស លោក Nguyen Quang Huan សមាជិករដ្ឋសភានៃខេត្ត Binh Duong បានចាត់ទុកថា កម្មវិធីត្រូវកំណត់ឱ្យបានច្បាស់នូវប្រព័ន្ធតម្លៃស្នូលរបស់ប្រទេសជាតិ ដែល ក្នុងនោះមានភាពផូផងនៃវប្បធម៌មនុស្សជាតិផងដែរ៖
“ដើម្បីបង្កើនលទ្ធភាពអាចទៅរួចនិងប្រសិទ្ធភាពនៃកម្មវិធី ចាំបាច់ត្រូវកំណត់ ប្រព័ន្ធតម្លៃស្នូលនៃវប្បធម៌ជាតិ។ ក្នុងសុន្ទរកថារបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេសឆ្នាំ២០២១ លោកអគ្គលេខាបក្សបានអះអាង ថា វប្បធម៌ដែលវៀតណាមកសាងគឺជាវប្បធម៌ជឿនលឿនពោរពេញទៅដោយអត្ត សញ្ញាណជាតិ ដោយមានខ្លឹមសារស្នូលគឺឯករាជ្យជាតិ និងសង្គមនិយម លទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ដែលដើរតួនាទីឈានមុខគេក្នុងជីវភាពសង្គម”។ ទាក់ទិននឹងគោលដៅនៃការអភិវឌ្ឍន៍វប្បធម៌អាន សមាជិករដ្ឋសភាមួយចំនួន ចាត់ទុកថា នេះជាគោលដៅសំខា3ន់ ក្រៅពីការអភិវឌ្ឍន៍បណ្ណាល័យ ត្រូវមានកម្មវិធី លើកទឹកចិត្តការអានប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌អានដល់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ