កំណើនសេដ្ឋកិច្ចរបស់វៀតណាមកំពុងវ៉ាដាច់កំណើននៅសល់របស់តំបន់អាស៊ី

(VOVWORLD) - នេះជាការវាយតម្លៃរបស់អ្នកនិពន្ធ Megha Mandavia នៅក្នុងអត្ថបទថ្មីមួយដែលបានចេញផ្សាយនៅក្នុង Wall Street Journal (WSJ) នាថ្ងៃទី ១ ខែវិច្ឆិកា។ យោងតាមអ្នកនិពន្ធ វៀតណាមកំពុងវ៉ាដាច់ចំណុចនៅសល់របស់អាស៊ី អំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទុនបម្រុងរូបិយប័ណ្ណបរទេស និងគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន។

នេះជាការវាយតម្លៃរបស់អ្នកនិពន្ធ Megha Mandavia នៅក្នុងអត្ថបទថ្មីមួយដែលបានចេញផ្សាយនៅក្នុង Wall Street Journal (WSJ) នាថ្ងៃទី ១ ខែវិច្ឆិកា។ យោងតាមអ្នកនិពន្ធ វៀតណាមកំពុងវ៉ាដាច់ចំណុចនៅសល់របស់អាស៊ី អំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទុនបម្រុងរូបិយប័ណ្ណបរទេស និងគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន។

អ្វីៗ ដែលវៀតណាមសម្រេចបាននោះ គឺជាប្រការ ដែលប្រទេសជាច្រើនទៀតចង់បាន ប៉ុន្តែមិនទាន់ធ្វើបានក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដ៏ស្ងប់ស្ងាត់ និងស្ថិតក្នុងការបារម្ភនៃវិបត្តិសេដ្ឋកិច្ច អតិផរណា តម្លៃខ្ពស់ និងការប្រែប្រួលជាច្រើន។

អត្ថបទលើ WSJ គូសបញ្ជាក់ថា វៀតណាមទំនងជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលឿនបំផុតនៅអាស៊ី។ វៀតណាមមានគុណសម្បត្តិផ្តើមពីកំណើនដ៏គួរឱ្យកោតសរសើរជាមួយនឹងផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ កើនឡើង ១៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លើសពីនេះ អត្ថបទលើ WSJ ចែងថា វៀតណាមស្ទើរតែមិនរងផលប៉ះពាល់ពីការកើនឡើងតម្លៃស្បៀងនៅទូទាំងពិភពលោក ដោយសារតែវៀតណាមជាប្រទេសផលិត និងនាំចេញអង្ករឈានមុខគេមួយរបស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ