កាណាល់ផ្សាយសម្លេងជាភាសាអង៉គ្លេស២៤/៧រួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភាពលោក
(VOVworld)-នាថ្ងៃទី៦វិច្ឆិកា នៅ មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិលេខ៥៨វិថី Quan Su
ទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម (TNVN) បានប្រារព្វពិធី ផ្សព្វផ្សាយកាណាល់
ផ្សាយជាភាសាអង់គ្លេស ២៤/៧។ អញ្ជើញចូលរួមពិធី នេះ មានតំណាងគណៈកម្មា
ធិការឃោសនានិងអប់រំមជ្ឈឹម ក្រសួងការបរ ទេស ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រួមទាំងតំណាងស្ថានទូតប្រចាំនៅវៀត ណាមមួយចំនួនផងដែរ។
|
អគ្គនា យករងវិទ្យុសម្លេងវៀតណាម លោក Vu Hai ថ្លែងមតិក្នុងពិធី |
កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស២៤/៧ត្រូវបាន TNVN ផ្សាយ សម្លេង
ចាប់ពីថ្ងៃទី១តុលាឆ្នាំ២០១៥ ជាកាណាល់ផ្សាយឆ្ពោះទៅមិត្តអ្នកស្តាប់ និយាយភាសា
អង់គ្លេសក្នុងនិងក្រៅប្រទេស។ ថ្លែងមតិក្នុងពិធីបើក អគ្គនា យករងវិទ្យុសម្លេងវៀត
ណាម លោក Vu Hai បានឲ្យដឹងថា៖
“ចំពោះមុខ កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស ២៤/៧ បានផ្សាយសម្លេង
ពីម៉ោង៦ព្រឹកដល់ម៉ោង១២យប់ លើរលក FM 104mHz នៅ ក្រុងហាណូយ និងផ្សាយ
ផ្ទាល់លើកាសែតអេឡិកត្រូនិកវិទ្យុសម្លេងវៀតណាម (vov.vn) និងលើទំព័រវែបសាយ
vovworld.vn។ ខ្លឹមសារស្នូលគឺផ្សព្វផ្សាយព័ត៌មាន ស្តីពីសមិទ្ធិនៃកិច្ចការផ្លាស់ប្តូរថ្មី គោលនយោបាយច្បាប់របស់រដ្ឋ និងនាំមក ជូនទស្សនិកជននូវគ្រប់វិស័យដូចជា
នយោបាយ សេដ្ឋកិច្ច ទឹកដីនិងមនុស្ស វៀតណាមជាដើម”។
កាណាល់ផ្សាយជាភាសាអង់គ្លេស២៤/៧ ស្ថិតក្នុងគំរោងការកសាង កាណាល់
ផ្សាយជាភាសាបរទេសជាតិដែលបាននាយករដ្ឋមន្ត្រីអនុម័ត។ អនុ រដ្ឋមន្ត្រីក្រសួង
ព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអះអាងថា៖
“ក្នុងនិន្នាការរួមអភិវឌ្ឍន៍សាព័ត៌មានពហុបែប វិទ្យុសម្លេងវៀតណាមជាស្ថា
ប័នសាព័ត៌មានដ៏ធំមួយរបស់រដ្ឋ។ លើវិស័យផ្សាយសម្លេងយើងខ្ញុំបាន វាយតម្លៃ
ខ្ពស់ចំពោះសសរទ្រូងទាំងបីរបស់វិទ្យុសម្លេងវៀតណាម គឺកាណាល់ព្រឹត្តិការណ៍
នយោបាយ កាណាល់ផ្សាយសម្លេងសម្រាប់ជនរួមជាតិភាគតិច និង កាណាល់ផ្សាយ
ជាភាសាអង់គ្លេស២៤/៧។ ដោយហេតុនេះ ខ្ញុំសង្ឈឹមថា ទឹក ដីនិងមនុស្សវៀតណាម នឹងត្រូវបានមិត្តភក្តិអន្តរជាតិស្គាល់ដល់និងយល់ដឹងកាន់តែច្បាស់”។
តាមគំរោង ចុងឆ្នាំ២០១៦ កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស នឹង ពង្រីកការផ្សាយទៅដល់ទីក្រុង Hue ក្រុង Da Nang និងក្រុងហូជីមិញ ផងដែរ៕