ក្តីជឿជាក់និងក្តីសង្ឈឹមលើឆ្នាំថ្មី ២០២១ ទទួលបានជោគជ័យនិងជ័យជំនះថ្មីៗ

(VOVWORLD) -  នាយប់ថ្ងៃទី ៣១ ធ្នូ ប្រជាជនរាប់លាននាក់នៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេសវៀតណាម បាននាំគ្នាធ្វើដំណើរតាមដងផ្លូវ ដើម្បីស្វាគមន៍ពេលវេលាឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១ ដោយស្មារតីសប្បាយរីករាយនិងក្តីសង្ឃឹម និងទស្សនាការបាញ់កាំជ្រួច ព្រឹត្តិការណ៍រាប់ថយក្រោយ ការសម្តែងសិល្បៈពិសេសជាដើម។

ក្តីជឿជាក់និងក្តីសង្ឈឹមលើឆ្នាំថ្មី ២០២១ ទទួលបានជោគជ័យនិងជ័យជំនះថ្មីៗ - ảnh 1ការបាញ់កាំជ្រួចអំណរឆ្នាំថ្មី ឆ្នាំសកល ២០២១ នៅទីក្រុងហាណូយ (រូបថត៖ VOV5)

នៅទីក្រុងហាណូយ ឆ្នាំថ្មី ២០២១ ត្រូវបានស្វាគមន៍ជាមួយនឹងការបង្ហាញសិល្បៈយ៉ាងរស់រវើកនៅតាមដងផ្លូវសំខាន់ៗ។ នៅតាមទីលាន Dong Kinh Nghia Thuc កម្មវិធីសិល្បៈអំណរឆ្នាំថ្មីមានប្រធានបទ “រាប់ថយក្រោយឆ្នាំ ២០២១” បានបង្កើត “ពិធីជប់លៀងសិល្បៈ” យ៉ាងរស់រវើកនិងម្រុះពណ៌។ ទីលានបដិវត្តខែសីហាមានភាពសប្បាយ ជាមួយនឹងកម្មវិធីរាប់ថយក្រោយ ដែលទាក់ទាញអ្នកទស្សនាវ័យក្មេងរាប់ពាន់នាក់។ ជិតដល់ម៉ោងសូន្យ ថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ទស្សនិកជនបានចូលរួមព្រឹត្តិការណ៍អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៅលើទីលានបដិវត្តខែសីហា និងទីលាន Dong Kinh Nghia Thuc បានរួមគ្នារាប់ថយក្រោយ ដើម្បីទទួលដើមឆ្នាំថ្មី ២០២១ និងរីករាយជាមួយការបាញ់កាំជ្រួចចម្រុះពណ៌។

ទីក្រុង Da Nang នាយប់ថ្ងៃទី ៣១ ធ្នូ ទោះបីអាកាសធាតុចាប់ផ្តើមចុះត្រជាក់ក៏ដោយ ក៏ប្រជាជននិងភ្ញៀវទេសចរជាច្រើននៅតែធ្វើដំណើរទៅកាន់កន្លែងសាធារណៈ ដើម្បីរីករាយជាមួយ នឹងកម្មវិធីសិល្បៈដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ២០២១។ កម្មវិធីសិល្បៈអំណរនិទាឃរដូវពិសេសនិងការសម្តែងឧបករណ៍តន្ត្រីជនជាតិបានទាក់ទាញទស្សនិកជនមួយចំនួនធំផងដែរ។

នៅលើផ្លូវដើរថ្មើរជើង Nguyen Hue នៃខ័ណ្ឌទី ១ ទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសមួយដើម្បីអបអរឆ្នាំថ្មី ២០២១ និងអបអរសាទរការបង្កើតទីក្រុង Thu Duc។ ទន្ទឹមជាមួយគ្នានោះ នៅតាមដងផ្លូវដើរថ្មើរជើង Nguyen Hue នេះក៏មានកម្មវិធីមហោស្រពពន្លឺ “ភ្លើងរាប់ថយក្រោយឆ្នាំ ២០២១” ក្នុងពេលឆ្លងឆ្នាំថ្មី។

ប្រជាជន Can Tho ស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ២០២១ ជាមួយកម្មវិធីសិល្បៈមួយដែលមានចំណងជើងថា “Can Tho សមាហរណកម្មនិងការអភិវឌ្ឍ” អបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្ស អបអរសាទរទីក្រុង Can Tho ដែលរក្សាកំណើនសេដ្ឋកិច្ច GRDP ប្រកបដោយភាពវិជ្ជមាន (១,០២%) ក្នុងឆ្នាំ ២០២០ ពោរពេញដោយការលំបាកនេះ។

សមិទ្ធិផលសេដ្ឋកិច្ច-សង្គម សម្រស់រដូវផ្ការីកនៃទីក្រុងសមុទ្រ Vung Tau ត្រូវបានបង្ហាញជាភាសាសិល្បៈ តាមរយៈទំនុកច្រៀងរបាំគួបផ្សំជាមួយរូបភាពព្យាណូ ពន្លឺពណ៌ចម្រុះយ៉ាងរស់រវើក និងការចូលរួមរបស់តារាចម្រៀងល្បីៗ ក្នុងកម្មវិធី “សញ្ញាសម្គាល់ Ba Ria-Vung Tau ឆ្នាំ ២០០២” នាំមកនូវអារម្មណ៍រីករាយ ចូលឆ្នាំថ្មីពោរពេញដោយទំនុកចិត្តនិងក្តីសង្ឃឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ