កត្តាដែលជួយវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្របច្ចេកវិទ្យា

(VOVWORLD) - ប្រទេសវៀតណាមនឹងលើកកម្ពស់តួនាទីរបស់ខ្លួន ដូចជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនយក្សដូចជា Samsung Electronics និង Intel Corp។
កត្តាដែលជួយវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្របច្ចេកវិទ្យា - ảnh 1ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២ ខែកុម្ភៈបានចុះផ្សាយអត្ថបទ អត្ថាធិប្បាយស្ដីពី គោលដៅ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍លើគ្រប់វិស័យនៅឆ្នាំ ២០៤៥ ដែលបក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញនៅក្នុងមហាសន្និបាតលើកទី ១៣ កន្លងទៅ ក្នុងនោះបានធ្វើការវិភាគលើកត្តាដែលអាចជួយឲ្យប្រទេសវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្របច្ចេកវិទ្យា។  ដោយបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាបន្តបន្ទាប់ វៀតណាមកាន់តែទាក់ទាញក្រុមហ៊ុនបរទេស។ យោងតាមផែនការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសវៀតណាមនឹងលើកកម្ពស់តួនាទីរបស់ខ្លួន ដូចជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនយក្សដូចជា Samsung Electronics និង Intel Corp។  បក្សកុម្មុយនិស្តវៀតណាមក៏បានដាក់ចេញគោលដៅនាំប្រទេសឲ្យក្លាយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ