កត្តាដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀតណាម និងគណៈកម្មាធិ ការជនជាតិ បានរៀបចំសិក្ខសាលា ប្រកាសរបាយការណ៍ស្រាវ ជ្រាវអំពី “កត្តាជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម របស់ជនជាតិភាគតិចនៅវៀតណាម”។
កត្តាដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា 

នៅទីនេះ រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិលោក Do Van Chien បានសង្កត់ធ្ងន់ទៅលើព័ត៌មាននិងលទ្ធផលវិភាគនៃរបាយការណ៍ស្រាវជ្រាវនេះ ដោយវាយតម្លៃថា របាយការណ៍នេះគឺមានអត្ថន័យសំខាន់ណាស់ សម្រាប់ការរៀបចំផែនការមេ ក៏ដូចជាក្នុងការគ្រប់គ្រងគោលនយោបាយជនជាតិ ជាពិសេស ក្នុងបរិបទដែល គណៈ កម្មាធិការជនជាតិ ត្រូវបានរដ្ឋាភិបាល ប្រគល់ឲ្យធ្វើជាប្រធាន និងរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងផែនការមេ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ និងតំបន់សេដ្ឋកិច្ច-សង្គមមានការលំបាកពិសេស ដំណាក់កាលក្រោយឆ្នាំ ២០២០។

យោងតាមលោក Ousmane Dione នាយកជាតិ ធនាគារពិភពលោកប្រចាំនៅវៀត ណាមថា ផ្តើមពីការស្រាវជ្រាវនេះ នឹងមានឱកាសជាច្រើន ដើម្បីជំរុញថែមទៀតរបៀបវារៈដើម្បីបង្កើនលក្ខណៈសមស្របជាមួយសង្គម តាមរយៈការអនុវត្តវិធានការថ្មីសម្រាប់ការអភិវឌ្ឍរបស់តំបន់ជនជាតិភាគតិច។ វៀតណាមអាចជឿជាក់លើការ ជួយឧបត្ថម្ភរបស់ធនាគាពិភពលោក ដើម្បីរួមបញ្ចូលនូវកម្មវិធីនេះ តាមរយៈ គម្រោងការវិនិយោគទៅលើវិស័យគមនាគមន៍ និងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធជនបទនិងតំបន់ព្រៃភ្នំ ក៏ដូចជា ជួយឧបត្ថម្ភបណ្តាកម្មវិធីគោលដៅជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ