កាតាបិទទ្វារស្ថានទូតសាធារណៈឆាដប្រចាំនៅរដ្ឋធានី Doha

(VOVWORLD) - នាថ្ងៃទី ២៤ សីហា ក្រសួងការបរទេសកាតាបានជូនដំណឹងថា៖ ប្រទេសនេះនឹងបិទទ្វារស្ថានទូតសាធារណៈរដ្ឋឆាដប្រចាំនៅរដ្ឋធានី Doha ហើយស្នើឲ្យបុគ្គលិកទាំងអស់នៃស្ថានទូតនេះចេញពីប្រទេសនៅឈូងសមុទ្រ ពែក្យក្នុងរយៈពេល ៣ ថ្ងៃ។ 
កាតាបិទទ្វារស្ថានទូតសាធារណៈឆាដប្រចាំនៅរដ្ឋធានី Doha  - ảnh 1 កាតាបិទទ្វារស្ថានទូតសាធារណៈឆាដប្រចាំនៅរដ្ឋធានី Doha 

(VOVworld) – នាថ្ងៃទី ២៤ សីហា ក្រសួងការបរទេសកាតាបានជូនដំណឹងថា៖ ប្រទេសនេះនឹងបិទទ្វារស្ថានទូតសាធារណៈរដ្ឋឆាដប្រចាំនៅរដ្ឋធានី Doha ហើយស្នើឲ្យបុគ្គលិកទាំងអស់នៃស្ថានទូតនេះចេញពីប្រទេសនៅឈូងសមុទ្រ ពែក្យក្នុងរយៈពេល ៣ ថ្ងៃ។ កាយវិការតបតវិញពោលខាងលើបានប្រព្រឹត្តទៅ ក្នុងអំឡុង ២៤ ម៉ោង បន្ទាប់ពី ប្រទេសអាហ្វ្រិកកណ្ដាលនេះជូនដំណឹងបិទទ្វារ ស្ថានទូតរបស់កាតាប្រចាំនៅរដ្ឋធានី N’Djamena ដោយមានការចោទប្រកាន់ថា រដ្ឋអំណាច Doha បង្កអស្ថិរភាពនៅប្រទេសនេះ។ ក្នុងសេចក្តីជូនដំណឹងមួយ ក្រសួងការបរទេសកាតាបានបដិសេធន៍រាល់ការចោទប្រកាន់គ្មានមូលដ្ឋាននៃ សាធារណៈរដ្ឋឆាដ។ មុននេះ ភាគីឆាដបានប្រកាសថា៖ គេបានបណ្តេញចេញ ក្រុមអ្នកការទូតនៃកាតាគឺសំដៅការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ពីការចោទ ប្រកាន់ថា៖ Doha បានស្វែងរករបៀបបង្កអស្ថិរភាពនៅសាធារណៈរដ្ឋឆាដតាម រយៈប្រទេសលីប៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ